# ប្រជានេសាទរីករាយ ខណៈឆ្នាំនេះទិន្នផលត្រីកើនឡើង ដោយសារក្រសួងកសិកម្មអនុវត្តច្បាប់ជលផលប្រកបដោយប្រសិទ្ធភាព

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3984>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16022","languageVersionId":"13050","visibilityVersion":"2","versionToken":"a1.YemB50Qk7IpbiJvl-Ibl-5BVxyf2ra9upAWbvKdRhs0"}

Original publication: 2025-12-30T04:11:06Z

ប្រជានេសាទនៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ថាទិន្នផលត្រីឆ្នាំនេះកើនឡើង ហើយចាត់ទុកការអនុវត្តច្បាប់ជលផលតឹងរឹងជាកត្តាសំខាន់។ ពួកគាត់ស្នើឱ្យអាជ្ញាធរនិងក្រសួងកសិកម្មបន្តអនុវត្ត ដើម្បីភាពសម្បូរបែបនិងចីរភាព។

ទិន្នផលត្រីនៅឆ្នាំនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យប្រជានេសាទនៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល បានបង្ហាញក្ដីសប្បាយរីករាយ។ ពួកគាត់បានលើកឡើងថា ដោយសារការអនុវត្តច្បាប់ជលផលយ៉ាងតឹងរឹង និងមានប្រសិទ្ធភាពខ្ពស់ ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើឲ្យធនធានត្រីកើនឡើង ហើយក៏បានផ្តល់ឱកាសការងារឲ្យពួកគាត់អាចរកប្រាក់ចំណូលបានកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់ និងទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគាត់។
ក្នុងនាមជាប្រជានេសាទ ពួកគាត់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងកសិកម្ម ដែលបានអនុវត្តច្បាប់ជលផលយ៉ាងម៉ឺងម៉ាត់ ធ្វើឲ្យទិន្នផលត្រីកើនឡើង។ ជាមួយគ្នានេះផងដែរ ពួកគាត់សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ និងក្រសួងកសិកម្ម បន្តអនុវត្តច្បាប់ជលផលឲ្យបានតឹងរឹងបន្ថែមទៀត ដើម្បីធានាឱ្យធនធានជលផលក្នុងប្រទេសកម្ពុជាកាន់តែសម្បូរបែប និងចីរភាព៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


