{"asset":"news","key":"3988","locale":"km","id":"news:3988:km","entityId":"news:3988","canonicalUrl":"https://www.kps-tv.com/km/news/detail/3988","state":"ready","title":"អាជ្ញាធរខេត្តឧត្តរមានជ័យកំណត់តំបន់រងផលប៉ះពាល់ជា៣ដើម្បីការពារសុវត្ថិភាពពលរដ្ឋភៀសសឹកវិលត្រឡប់ទៅលំនៅឋានវិញក្រោយបទឈប់បាញ់","summary":"រដ្ឋបាលខេត្តឧត្តរមានជ័យកំណត់តំបន់ក្រហមមិនទាន់ឱ្យត្រឡប់ តំបន់លឿងចេញចូលតែពេលថ្ងៃ និងតំបន់សុវត្ថិភាពត្រឡប់ធម្មតា។ អាជ្ញាធរមូលដ្ឋានត្រូវពិនិត្យសំណល់ជាតិផ្ទុះសម្រាប់ស៊ីម៉ាក់បោសសម្អាត ហើយនគរបាលត្រូវរៀបចំ Hotline ២៤ម៉ោង។","body":"បើតាមលទ្ធផលកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ភាគីទាំងពីរបានឯកភាពគ្នាឱ្យមានបទឈប់បាញ់  និងអនុញ្ញាតឱ្យជនស៊ីវិលអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ រដ្ឋបាលខេត្តឧត្តរមានជ័យ ដាក់ចេញនូវវិធានការមួយចំនួន ដោយក្នុងនោះមានការកំណត់តំបន់រងផលប៉ះពាល់ជា៣តំបន់ ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋភៀសសឹក។ ទី១. តំបន់ក្រហម៖ មិនទាន់អនុញ្ញាតឱ្យវិលត្រឡប់វិញឡើយ ទី២. តំបន់លឿង៖ អនុញ្ញាតឱ្យពលរដ្ឋអាចចេញចូលពេលថ្ងៃ ប៉ុន្តែមិនអនុញ្ញាតនៅពេលយប់ និងទី៣, តំបន់សុវត្ថិភាព៖ ពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅលំនៅឋានបានធម្មតា។ \nទន្ទឹមគ្នានោះ រដ្ឋបាលខេត្ត តម្រូវឱ្យរដ្ឋបាលមូលដ្ឋានចុះពិនិត្យទីតាំងគ្រាប់ធ្លាក់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីទុកឱ្យស៊ីម៉ាក់ធ្វើការបោសសម្អាត។  មន្ទីរសុខាភិបាល និងមន្ទីរអប់រំ ត្រូវចុះពិនិត្យ និងរៀបចំដំណើរការឡើងវិញនូវទីតាំងដែលបានផ្អាក។ ស្នងការរដ្ឋាននគរបាលខេត្ត ត្រូវរៀបចំប្រព័ន្ធ Hotline (២៤/២៤ម៉ោង) ដើម្បីទទួលបណ្តឹងនានាពីប្រជាពលរដ្ឋ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា។ កងរាជអាវុធហត្ថខេត្ត ត្រូវចាត់កម្លាំងការពារសន្តិសុខ និងថែរក្សាការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលបានចាកចេញពីលំនៅឋាន ហើយត្រូវរៀបចំទីតាំងប៉ុស្តិ៍ត្រួតពិនិត្យឱ្យបានហ្មត់ចត់ ដើម្បីបង្ការ និងទប់ស្កាត់សមាសភាពមិនល្អចូលមូលដ្ឋាន។ ចំណែក ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការអាជ្ញាធរ និងមន្រ្តីមានសមត្ថកិច្ច៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16020","languageVersionId":"13044","visibilityVersion":"2","versionToken":"a1.uEZVE5IhoMHOXZ14DmbUPkl5E708bTZAGv3KqQKUZ_Q"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-30T08:51:20Z"}