{"asset":"news","key":"3996","locale":"km","id":"news:3996:km","entityId":"news:3996","canonicalUrl":"https://www.kps-tv.com/km/news/detail/3996","state":"ready","title":"កម្លាំងសមត្ថកិច្ចខេត្តក្រចេះ ឃាត់ខ្លួនមេប៉ុស្តិ៍នគរបាលឃុំក្បាលដំរី សង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀន","summary":"សមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួនលោកហម យូ មេប៉ុស្តិ៍នគរបាលឃុំក្បាលដំរី និងបក្ខពួកម្នាក់ទៀតនៅល្ងាចថ្ងៃទី២៩ ខែធ្នូ ដោយសង្ស័យពាក់ព័ន្ធគ្រឿងញៀន។ នគរបាលបញ្ជាក់ថាកំពុងបន្តនីតិវិធី ហើយមិនទាន់អាចផ្តល់ព័ត៌មានលម្អិតបាន។","body":"កម្លាំងសមត្ថកិច្ចខេត្តក្រចេះ បានឃាត់ខ្លួន លោក ហម យូ មេប៉ុស្តិ៍នគរបាលឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ និងបក្ខពួកម្នាក់ទៀត កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដោយសង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។\nបើតាមការឲ្យដឹងពី លោកវរសេនីយ៍ឯក ស៊ាង សុភ័ក្រ្ត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ពិតជាមានកម្លាំងចុះបង្ក្រាបករណីគ្រឿងញៀនមែន នៅឃុំរលួសមានជ័យ ប៉ុន្តែលោកមិនទាន់អាចលម្អិតព័ត៌មានបាននៅឡើយទេ ដោយសារករណីនេះកំពុងស្ថិតក្នុងនីតិវិធី។\nដោយឡែក អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ លោក ហន ប៉ូច បានឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែធ្នូនេះថា លោក ហម យូ ដែលជាមេប៉ុស្តិ៍នគរបាលឃុំក្បាលដំរី ត្រូវបានឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ពិតមែន ហើយកំពុងអនុវត្តតាមនីតិវិធីច្បាប់។\nទោះជាយ៉ាងណា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅមិនទាន់អាចបញ្ជាក់លម្អិតអំពីករណីខាងលើនេះបាននៅឡើយទេ ដោយសារកំពុងបន្តនីតិវិធី៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16014","languageVersionId":"13026","visibilityVersion":"2","versionToken":"a1.OKu9tYfapZr2S8kBdwBwWYndVQIsGN0qXl6K9JIaaBY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-31T02:51:47Z"}