# កម្លាំងសមត្ថកិច្ចខេត្តក្រចេះ ឃាត់ខ្លួនមេប៉ុស្តិ៍នគរបាលឃុំក្បាលដំរី សង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3996>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16014","languageVersionId":"13026","visibilityVersion":"2","versionToken":"a1.OKu9tYfapZr2S8kBdwBwWYndVQIsGN0qXl6K9JIaaBY"}

Original publication: 2025-12-31T02:51:47Z

សមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួនលោកហម យូ មេប៉ុស្តិ៍នគរបាលឃុំក្បាលដំរី និងបក្ខពួកម្នាក់ទៀតនៅល្ងាចថ្ងៃទី២៩ ខែធ្នូ ដោយសង្ស័យពាក់ព័ន្ធគ្រឿងញៀន។ នគរបាលបញ្ជាក់ថាកំពុងបន្តនីតិវិធី ហើយមិនទាន់អាចផ្តល់ព័ត៌មានលម្អិតបាន។

កម្លាំងសមត្ថកិច្ចខេត្តក្រចេះ បានឃាត់ខ្លួន លោក ហម យូ មេប៉ុស្តិ៍នគរបាលឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ និងបក្ខពួកម្នាក់ទៀត កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដោយសង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។
បើតាមការឲ្យដឹងពី លោកវរសេនីយ៍ឯក ស៊ាង សុភ័ក្រ្ត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ពិតជាមានកម្លាំងចុះបង្ក្រាបករណីគ្រឿងញៀនមែន នៅឃុំរលួសមានជ័យ ប៉ុន្តែលោកមិនទាន់អាចលម្អិតព័ត៌មានបាននៅឡើយទេ ដោយសារករណីនេះកំពុងស្ថិតក្នុងនីតិវិធី។
ដោយឡែក អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ លោក ហន ប៉ូច បានឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែធ្នូនេះថា លោក ហម យូ ដែលជាមេប៉ុស្តិ៍នគរបាលឃុំក្បាលដំរី ត្រូវបានឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ពិតមែន ហើយកំពុងអនុវត្តតាមនីតិវិធីច្បាប់។
ទោះជាយ៉ាងណា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅមិនទាន់អាចបញ្ជាក់លម្អិតអំពីករណីខាងលើនេះបាននៅឡើយទេ ដោយសារកំពុងបន្តនីតិវិធី៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


