# ប្រមុខការទូតកម្ពុជាមិនបានលើកពីឧប្បត្តិហេតុយន្តហោះគ្មានមនុស្សបើកជាក់លាក់ណាមួយក្នុងបទសម្ភាសន៍ជាមួយទទកឡើយ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3998>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16013","languageVersionId":"13023","visibilityVersion":"2","versionToken":"a1.tSdOIw5PLpoD4zWhUMUyhFlVreAiJBJPi8kURLDNdwo"}

Original publication: 2025-12-31T03:41:19Z

សេចក្តីថ្លែងការណ៍ថ្ងៃទី៣០ ខែធ្នូបញ្ជាក់ថា លោកប្រាក់ សុខុនមិនបានលើកឧប្បត្តិហេតុឬចំនួនយន្តហោះគ្មានមនុស្សបើកជាក់លាក់ឡើយ ប៉ុន្តែសង្កត់លើទំនាក់ទំនងជាប្រចាំរវាងរដ្ឋមន្ត្រីនិងយោធាដើម្បីផ្ទៀងផ្ទាត់ព័ត៌មាននិងបញ្ចៀសការយល់ច្រឡំ។

ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា មិនបានលើកឡើងពីឧប្បត្តិហេតុយន្តហោះគ្មានមនុស្សបើកជាក់លាក់ណាមួយ ឬចំនួនយន្តហោះគ្មានមនុស្សបើកនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ ទទកឡើយ។ ផ្ទុយទៅវិញ ឯកឧត្តមរដ្ឋមន្រ្តីការបរទេសរូបនេះ បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបង្កើតបណ្តាញទំនាក់ទំនងជាប្រចាំនៅកម្រិតរដ្ឋមន្រ្តីការបរទេស និងរវាងយោធាកម្ពុជានិងថៃ ដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹងដែលមិនចាំបាច់ដោយសារឧប្បត្តិហេតុតូចតាច ដូចជាការរាយការណ៍អំពីការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកឆ្លងព្រំដែន ដែលភាគីទាំងពីអាចផ្ទៀងផ្ទាត់បានភ្លាមៗ ដើម្បីបញ្ចៀសការយល់ច្រឡំ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ ខែធ្នូ។
ការចេញសេចក្តីថ្លែងការណ៍បញ្ជាក់ដូច្នេះ បានធ្វើឡើងបន្ទាប់ពីឯកឧត្តម ប្រាក់ សុខុន បានលើកឡើងអំពីការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកក្នុងជម្លោះកម្ពុជានិងថៃ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ ទទក ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយយកទៅផ្សព្វផ្សាយបន្តខុសពីបរិបទដែលបណ្តាលឱ្យមានការយល់ច្រឡំចំពោះសេចក្តីថ្លែងការណ៍របស់ឯកឧត្តម។
គួររំលឹកថា ក្រោយពីបញ្ចប់កិច្ចប្រជុំត្រីភាគីកម្ពុជា-ថៃ-ចិន នៅខេត្តយូណាន ប្រទេសចិនភ្លាម កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តីការបរទេសកម្ពុជា បានផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍រដ្ឋ ទទក ស្តីពីលទ្ធផលនៃកិច្ចប្រជុំត្រីភាគីកម្ពុជា-ចិន-ថៃ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


