# រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទមិនបោះបង់វីរយោធិនណាម្នាក់ ទោះក្នុងកាលៈទេសៈណា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3999>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16012","languageVersionId":"13020","visibilityVersion":"2","versionToken":"a1.lrQG5OAGkk57DN2KMwzeyiOVKHuxIHejriitYdgX0VM"}

Original publication: 2025-12-31T03:56:02Z

វីរយោធិនកម្ពុជា១៨រូបត្រូវបានថៃដោះលែងនៅច្រកព្រំ ខេត្តប៉ៃលិន ព្រឹកថ្ងៃទី៣១ ខែធ្នូ ក្រោយការគ្រប់គ្រង១៥៥ថ្ងៃ ដោយមានអភិបាលខេត្តលោកជំទាវបាន ស្រីមុំទទួលស្វាគមន៍។ សេចក្តីរាយការណ៍រំលឹកការខិតខំទាមទារឱ្យពួកគេវិលត្រឡប់ដោយសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់វីរយោធិនរបស់ខ្លួនណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ វីរយោធិនកម្ពុជាចំនួន ១៨រូប ត្រូវបានភាគីថៃដោះលែងវិញ នៅច្រកព្រំដែនអន្តរជាតិព្រំ នៃខេត្តប៉ៃលិន ក្រោមការទទួលស្វាគមន៍ពីសំណាក់ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បន្ទាប់ពីត្រូវបានភាគីថៃគ្រប់គ្រងអស់រយៈពេល ១៥៥ថ្ងៃ។
សូមរំលឹកថា វីរយោធិនកម្ពុជា ចំនួន ២០រូប ត្រូវបានទាហានថៃចាប់ខ្លួន និងគ្រប់គ្រងកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ហើយវីរយោធិនចំនួន ២រូប ត្រូវបានភាគីថៃប្រគល់ឲ្យកម្ពុជាវិញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។
សូមគូសបញ្ជាក់ផងដែរថា ចាប់តាំងពីការចាប់ខ្លួន និងគ្រប់គ្រងវីរយោធិនកម្ពុជាមក រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តការងារយ៉ាងសស្រាក់សស្រាំ ឥតឈប់ឈរ ដោយប្រើប្រាស់គ្រប់មធ្យោបាយ និងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឲ្យភាគីថៃដោះលែងវីរយោធិនរបស់យើងទាំង ១៨រូប ឲ្យបានឆាប់រហ័សជាទីបំផុត និងដោយសុវត្ថិភាព។
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


