{"asset":"news","key":"4002","locale":"km","id":"news:4002:km","entityId":"news:4002","canonicalUrl":"https://www.kps-tv.com/km/news/detail/4002","state":"ready","title":"ពលរដ្ឋខ្មែររាប់ពាន់នាក់បានទៅស្វាគមន៍យ៉ាងរ៉ាក់ទាក់ដល់វីរៈកងទ័ពទាំង១៨រូបដែលថៃបានដោះលែងវិញ","summary":"ពលរដ្ឋរាប់ពាន់នាក់ស្វាគមន៍ទាហានកម្ពុជា១៨នាក់ដែលវិលត្រឡប់តាមច្រកព្រំ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៣១ ខែធ្នូ ដោយមានAOTនិងICRCចូលរួមសង្កេតការណ៍។","body":"១៥៥ថ្ងៃនៃការទន្ទឹងរងចាំមើលផ្លូវរបស់វីរៈកងទ័ពខ្មែរទាំង១៨រូបដែលយោធាថៃបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងដោយខុសច្បាប់។ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១០:០០នាទី ជាពេលដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសសប្បាយចិត្ត, មានអារម្មណ៍រំភើប និងអស់ភាពតានតឹងនៅក្នុងចិត្ត ដោយសារភាគីថៃបានដោះលែងនិងបញ្ជូនយោធិនកម្ពុជាទាំង១៨រូបត្រឡប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព នៅតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។\nក្នុងដំណើរត្រឡប់របស់យោធិនកម្ពុជាទាំង១៨រូបមកមាតុប្រទេសវិញ មានប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់បានទៅទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរ៉ាក់ទាក់ជាទីបំផុត។ ក្នុងនោះ ក៏មានពលរដ្ឋខ្លះស្រែកសាទរ និងខ្លះទៀតបានលើកដៃសំពះ ជាមួយការលត់ជង្គង់សម្តែងការគោរពដល់វីរភាពរបស់កងទ័ពយើង។\nយោធិនកម្ពុជាទាំង១៨រូប ត្រូវបានថៃដោះលែងវិញនៅព្រឹកថ្ងៃទី៣១ ខែធ្នូនេះ ក្រោយពីមានការឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ។ ដំណើរនៃការវិលត្រឡប់របស់យោធិនទាំង១៨រូប ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)ផងដែរ។\nរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងប្រទេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសម្របសម្រួលជាបន្តបន្ទាប់រហូតឈានដល់មានការដោះលែងយោធិនកម្ពុជាទាំង១៨រូបនាថ្ងៃនេះ៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16009","languageVersionId":"13011","visibilityVersion":"2","versionToken":"a1.PD8jvDyvdNLWATX9iE5Ph9aKwLHiRtEHBV7L9Ueorfg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-31T06:06:27Z"}