{"asset":"news","key":"4004","locale":"km","id":"news:4004:km","entityId":"news:4004","canonicalUrl":"https://www.kps-tv.com/km/news/detail/4004","state":"ready","title":"ស្ថានទូតអូស្ត្រាលីថាការដោះលែងយោធាកម្ពុជាទាំង១៨នាក់ជាជំហានវិជ្ជមានក្នុងការស្ដារ ទំនុកចិត្តរវាងកម្ពុជានិងថៃឡើងវិញ","summary":"ស្ថានទូតអូស្ត្រាលីស្វាគមន៍ការវិលត្រឡប់របស់ទាហានកម្ពុជា១៨នាក់ថ្ងៃទី៣១ ខែធ្នូ និងជំរុញឱ្យគោរពការប្តេជ្ញាក្នុងកិច្ចប្រជុំGBCថ្ងៃទី២៧ ខែធ្នូ ខណៈAOTនិងICRCចូលរួមសង្កេតការណ៍។","body":"បន្ទាប់ពីចាប់ឃុំខ្លួនរយៈពេល ១៥៥ថ្ងៃ វីរៈកងទ័ពខ្មែរទាំង១៨រូបត្រូវបានយោធាថៃដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ។ ទន្ទឹមគ្នានេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ថា ការដោះលែងយោធាកម្ពុជាដែលជាប់ឃុំទាំង១៨នាក់នៅថ្ងៃនេះ គឺជាជំហានវិជ្ជមានមួយដែលនឹងជួយស្ដារឡើងវិញនូវការជឿជាក់ និងទំនុកចិត្តរវាងកម្ពុជានិងថៃ។\nស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បញ្ជាក់បន្ថែមថា៖ «អូស្ត្រាលីជំរុញឱ្យភាគីទាំងពីរបន្តគោរពតាមការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ច ប្រជុំពិសេស GBC ថ្ងៃទី២៧ ខែធ្នូ។ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់របស់យើង គឺជាប្រយោជន៍របស់យើងទាំងអស់គ្នា»។ ជាកត់សម្គាល់៖ ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនខ្មែរទាំង១៨រូប ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)ផងដែរ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16007","languageVersionId":"13005","visibilityVersion":"2","versionToken":"a1.mIfNRX_Uu_FYIA0ajl6ItP4OfHknzBdCv0ZwbmMPKMk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-31T06:51:52Z"}