# អាម៉េរិកសាទរការដោះលែងទាហានកម្ពុជា១៨នាក់ ជាជំហានស្តារទំនាក់ទំនង និងទំនុកចិត្ត

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4018>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15995","languageVersionId":"12969","visibilityVersion":"2","versionToken":"a1.OBQoAL_FBzdecHUlqi48SiJZdWHptlXrSa6VOMCTLM0"}

Original publication: 2026-01-01T03:24:08Z

អាម៉េរិកស្វាគមន៍ការដោះលែងទាហានកម្ពុជា ១៨ នាក់ដោយថៃ និងបញ្ជាក់ថា ខ្លួនត្រៀមគាំទ្ររដ្ឋាភិបាលទាំងពីរក្នុងការអនុវត្តវិធានការដែលបានព្រមព្រៀងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

សហរដ្ឋអាម៉េរិក បានស្វាគមន៍ចំពោះការដោះលែងទាហានកម្ពុជាចំនួន ១៨នាក់ ដោយភាគីថៃ ដែលនេះគឺជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការកសាងទំនាក់ទំនងជាប្រទេសជិតខាង និងទំនុកចិត្តឡើងវិញ។ អាម៉េរិក បន្ថែមថាខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងថៃ ខណៈដែលប្រទេសទាំងពីរបន្តអនុវត្តវិធានការសំខាន់ៗ ដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥កន្លង៕
ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


