{"asset":"news","key":"4022","locale":"km","id":"news:4022:km","entityId":"news:4022","canonicalUrl":"https://www.kps-tv.com/km/news/detail/4022","state":"ready","title":"សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ»","summary":"សម្តេច ហ៊ុន ម៉ាណែត បានជួបកងទ័ព ១៨ នាក់ដែលថៃដោះលែងកាលពីថ្ងៃទី៣១ ខែធ្នូ ហើយបញ្ជាក់ថា រដ្ឋាភិបាលបានបំពេញកាតព្វកិច្ចធានាអាយុជីវិត សុខសុវត្ថិភាព និងសេរីភាពរបស់ពួកគេ។","body":"សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបជាមួយវិរៈកងទ័ពទាំង១៨នាក់ដែលទើបត្រូវបានភាគីថៃ ដោះលែងមកវិញ។ តាមរយៈសំណេរនៅលើបណ្តាញសង្គមប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា «ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ» ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់សម្តេចធិបតី៖\nទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ\nថ្ងៃនេះរាជរដ្ឋាភិបាលបានបំពេញកាតព្វកិច្ចសំខាន់ៗទាំងបីសម្រាប់ បងប្អូនវីរៈយុទ្ឋជនទាំង ១៨រូប ដែលយើងបានកំណត់ដាក់ចេញភ្លាមចាប់តាំងពីថ្ងៃ ដែលបងប្អូនត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៩ កក្កដា ២០២៥ (១៥៥ថ្ងៃគត់)។ កាតព្វកិច្ចសំខាន់ទាំងបីនោះគឺ៖ ១) ការធានាអាយុជីវិត, ២) ការធានាសុខសុវត្ថិភាព, និង ៣) ការស្វែងរកសេរីភាព ជូនបងប្អូន។ សូមអបអរសាទរចំពោះការទទួលបាននូវសេរីភាព វិលត្រលប់មកជួបជុំគ្រួសារវិញរបស់បងប្អូនវីរៈយុទ្ធជនទាំង១៨រូប៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15991","languageVersionId":"12957","visibilityVersion":"2","versionToken":"a1.qnr_KPv5iUeldMCThw1m-GW7_QhCCtojrxfPEyH5weA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-01T04:10:35Z"}