{"asset":"news","key":"4023","locale":"km","id":"news:4023:km","entityId":"news:4023","canonicalUrl":"https://www.kps-tv.com/km/news/detail/4023","state":"ready","title":"បើកទំព័រឆ្នាំថ្មី!មហាយក្សចិនប្រកាសរីករាយសហការជាមួយកម្ពុជាដើម្បីបន្តចំណងមិត្តភាពដែកថែប","summary":"ក្នុងសារជូនពរឆ្នាំថ្មី២០២៦ ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន បញ្ជាក់ថា ចិនរីករាយសហការជាមួយកម្ពុជា ដើម្បីបន្តមិត្តភាពដែកថែប និងកសាងសហគមន៍វាសនារួមគ្រប់រដូវកាល។","body":"បិទទំព័រឆ្នាំចាស់ បើកទំព័រឆ្នាំថ្មីឆ្នាំ២០២៦ភ្លាម មហាយក្សចិន បានប្រកាសរីករាយសហការជាមួយកម្ពុជា ដើម្បីបន្តចំណងមិត្តភាពដែកថែប និងកសាងសហគមន៍វាសនារួមគ្រប់រដូវកាលរវាងចិន និងកម្ពុជា។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការជូនពរបងប្អូនកម្ពុជា។ ក្នុងនោះឯកឧត្តមឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា៖ «គ្មានការលំបាកណាដែលអាចរារាំងជំហានរបស់កម្ពុជាក្នុងការឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងដែលប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។ យើងរីករាយសហការជាមួយភាគីកម្ពុជា ដើម្បីបន្តចំណងមិត្តភាពដែកថែបរវាងចិននិងកម្ពុជា កសាងយ៉ាងសកម្មនូវសហគមន៍វាសនារួមគ្រប់រដូវកាលរវាងចិន-កម្ពុជាក្នុងយុគសម័យថ្មី»។\nជាការកត់សម្គាល់៖ នេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែម តាមរយៈការប្រែក្លាយផែនការនានាឱ្យចេញជាសកម្មភាពជាក់ស្តែង៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15990","languageVersionId":"12954","visibilityVersion":"2","versionToken":"a1.C_pNkjHLn8tB9zka7rEABmDl_HCcqoaJ0XgTRTx5n2w"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-01T04:14:01Z"}