{"asset":"news","key":"4026","locale":"km","id":"news:4026:km","entityId":"news:4026","canonicalUrl":"https://www.kps-tv.com/km/news/detail/4026","state":"ready","title":"រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយមិនជូនដំណឹងជាមុន ដើម្បីសង្កេតផ្ទាល់លើគុណភាពសេវាសុខាភិបាល","summary":"រដ្ឋមន្ត្រីសុខាភិបាល ឈាង រ៉ា បានចុះពិនិត្យមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយមិនជូនដំណឹងជាមុន កាលពីថ្ងៃទី៣១ ខែធ្នូ ដោយលើកឡើងពីអាទិភាពគុណភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៃសេវា។","body":"រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមការងារសុខាភិបាលទាំងអស់ ព្រមទាំងបានបញ្ជាក់ថា គុណភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៃសេវាសុខាភិបាល សម្រាប់មាតា ទារក និងកុមារ គឺជាអាទិភាពចម្បងរបស់ប្រព័ន្ធសុខាភិបាលជាតិ។\nឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ដូច្នេះ កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងឱកាសអញ្ជើញចុះពិនិត្យដោយមិនជូនដំណឹងជាមុន នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (មន្ទីរពេទ្យការពារមាតា និងទារក) ដើម្បីសង្កេតផ្ទាល់លើគុណភាពសេវាសុខាភិបាល ដែលកំពុងបម្រើជូនប្រជាពលរដ្ឋ។\nការចុះពិនិត្យរបស់ឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ បានបង្ហាញពីការពេញចិត្តរបស់ក្រុមគ្រួសារ និងអ្នកជំងឺ ជាពិសេសលើចំណុចសំខាន់ៗមួយចំនួន ដូចជា គុណភាពនៃការព្យាបាល អនាម័យ ភាពងាយស្រួលក្នុងការទទួលបានសេវា ដោយមានសមធម៌ ការយកចិត្តទុកដាក់ វិជ្ជាជីវៈ និងទំនួលខុសត្រូវរបស់បុគ្គលិកសុខាភិបាល ក្នុងការថែទាំ និងព្យាបាលអ្នកជំងឺជាដើម៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15988","languageVersionId":"12948","visibilityVersion":"2","versionToken":"a1.ml218OrmZR0HMd3I2ByfM7eh0ZO0xE1Lnm1ECGY6zhs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-01T07:47:27Z"}