{"asset":"news","key":"4029","locale":"km","id":"news:4029:km","entityId":"news:4029","canonicalUrl":"https://www.kps-tv.com/km/news/detail/4029","state":"ready","title":"ឆ្នាំថ្មី ខែថ្មី ខេត្តព្រះសីហនុ ស្វាគមន៍នាវាទេសចរណ៍ នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកទស្សនាកម្ពុជា រយៈពេល ១ ថ្ងៃ","summary":"នាវា SIRENA សញ្ជាតិ Marshall Islands បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយនាំភ្ញៀវ ៦៣៣ នាក់មកទស្សនាកម្ពុជាមួយថ្ងៃ និងគ្រោងចាកចេញម៉ោង ៥ ល្ងាចថ្ងៃដដែល។","body":"ខេត្តព្រះសីហនុ៖ នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសឆ្នាំថ្មី ខែថ្មី ខេត្តព្រះសីហនុ បានស្វាគមន៍នាវាទេសចរណ៍មួយគ្រឿង ឈ្មោះ SIRENA សញ្ជាតិ Marshall Islands ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកទស្សនាប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ។\nនាវាទេសចរណ៍នេះ មានភ្ញៀវទេសចរសរុបចំនួន ៦៣៣ នាក់ ក្នុងនោះ ស្ត្រីចំនួន ៣៣៣ នាក់ មានសញ្ជាតិចំនួន ៣៥ ប្រទេស និងមាននាវិកសរុបចំនួន ៣៩៣ នាក់ ក្នុងនោះ ស្ត្រីចំនួន ៨៩ នាក់ មានសញ្ជាតិចំនួន ៤ ប្រទេស។\nសញ្ជាតិភ្ញៀវទេសចរដែលមានចំនួនច្រើនជាងគេ គឺសហរដ្ឋអាមេរិក ចំនួន ២៦៩ នាក់ និងអូស្រ្តាលី ចំនួន ៨១ នាក់។ នាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រឡប់ទៅវិញ នៅវេលាម៉ោង ១៧:០០ នាទី ល្ងាច នៅថ្ងៃដដែល៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15985","languageVersionId":"12939","visibilityVersion":"2","versionToken":"a1.l46Fh7XxlUXxIFAAl1B0ucnySofy9KOQhUQSw69oS0I"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-01T09:30:12Z"}