{"asset":"news","key":"4030","locale":"km","id":"news:4030:km","entityId":"news:4030","canonicalUrl":"https://www.kps-tv.com/km/news/detail/4030","state":"ready","title":"កសិករផលិតស្រូវក្នុងខេត្ត៤នឹងបានការគាំទ្រដើមទុនប្រមាណ១៣លានដុល្លារពីក្រសួងកសិកម្ម","summary":"សហគមន៍កសិកម្មទំនើប ៩ ក្នុងខេត្ត ៤ នឹងទទួលគាំទ្រដើមទុនប្រមាណ ១៣ លានដុល្លារ រួមមានកម្ចីការប្រាក់ទាបជាង ១២ លានដុល្លារ និងជំនួយជិត ១ លានដុល្លារ។","body":"សហគមន៍កសិកម្មទំនើបចំនួន៩មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប នឹងទទួលបានគាំទ្រដើមទុនប្រមាណ១៣លានដុល្លារពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងទំហំទឹកប្រាក់ប្រមាណ ១៣លានដុល្លារនេះ មានកម្ចីឥណទានការប្រាក់ទាបជាង១២លានដុល្លារនិងជំនួយឥតសំណងជិត១លានដុល្លារ។\nដោយសារភាពស្រពេចស្រពិលនៃបញ្ហាសង្គ្រាមនៅតាមបណ្តាខេត្តជាប់ព្រំដែន ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការគាំទ្រដើមទុនជូនកសិករផលិតស្រូវក្នុងខេត្តចំនួន៤នេះ បានធ្វើរួមគ្នានៅខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែធ្នូ ក្រោមអធិបតីភាពឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) នៃក្រសួងកសិកម្ម។ ការចុះកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ដ៏ធំបំផុតមិនធ្លាប់មានពីមុនមក គឺដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង១៥០០គ្រួសារ នៅលើផ្ទៃដីជាង១៥០០០ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួនដូចជា ឃ្លាំងម៉ាស៊ីនច្រូត ត្រាក់ទ័រ ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនកិនស្រូវជាដើម។ សហគមន៍កសិកម្មទំនើបទាំង៩ មាននៅខេត្តបាត់ដំបងចំនួន៥ ខេត្តកំពង់ធំចំនួន២ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យចំនួន១៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15984","languageVersionId":"12936","visibilityVersion":"2","versionToken":"a1.TCVZ4PKD0K398JRYDpBwp_L2emJRzXZeRff7exTamKA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-01T09:33:44Z"}