{"asset":"news","key":"4039","locale":"km","id":"news:4039:km","entityId":"news:4039","canonicalUrl":"https://www.kps-tv.com/km/news/detail/4039","state":"ready","title":"ក្រសួងអប់រំ សម្រេចឱ្យបើកដំណើរការបង្រៀន និងរៀនឡើងវិញនៃសាលារៀនមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី៥មករាតទៅ","summary":"ក្រសួងអប់រំឱ្យសាលាក្នុងស្រុក៤ និងក្រុងប៉ោយប៉ែតបើកវិញពីថ្ងៃទី៥ មករា ប៉ុន្តែសាលាជោគជ័យ ព្រៃចាន់ និងសាលា២នៅបន្ទាយមានឬទ្ធិ មិនទាន់អាចបើកបាន។","body":"ក្រសួងអប់រំ បានសម្រេចឱ្យបើកដំណើរការបង្រៀន និងរៀនឡើងវិញរបស់សាលារៀន ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី៥ ខែមករា តទៅ។ ចំណែកសាលាបឋមសិក្សាជោគជ័យ សាលាបឋមសិក្សាព្រៃចាន់ (ស្រុកអូរជ្រៅ) សាលាបឋមសិក្សាបន្ទាយមានឬទ្ធិ និងអនុវិទ្យាល័យបន្ទាយមានឬទ្ធិ (ស្រុកថ្មពួក) ពុំទាន់អាចដំណើរការបានទេ។ នេះបើតាមការបញ្ជាក់របស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15979","languageVersionId":"12921","visibilityVersion":"2","versionToken":"a1.cms5AVkE0lm5UT74EMsDaZK1jlLscQsBTit0rOQlJ1A"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-02T03:11:01Z"}