# ក្រសួងអប់រំ សម្រេចឱ្យបើកដំណើរការបង្រៀន និងរៀនឡើងវិញនៃសាលារៀនមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី៥មករាតទៅ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4039>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15979","languageVersionId":"12921","visibilityVersion":"2","versionToken":"a1.cms5AVkE0lm5UT74EMsDaZK1jlLscQsBTit0rOQlJ1A"}

Original publication: 2026-01-02T03:11:01Z

ក្រសួងអប់រំឱ្យសាលាក្នុងស្រុក៤ និងក្រុងប៉ោយប៉ែតបើកវិញពីថ្ងៃទី៥ មករា ប៉ុន្តែសាលាជោគជ័យ ព្រៃចាន់ និងសាលា២នៅបន្ទាយមានឬទ្ធិ មិនទាន់អាចបើកបាន។

ក្រសួងអប់រំ បានសម្រេចឱ្យបើកដំណើរការបង្រៀន និងរៀនឡើងវិញរបស់សាលារៀន ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី៥ ខែមករា តទៅ។ ចំណែកសាលាបឋមសិក្សាជោគជ័យ សាលាបឋមសិក្សាព្រៃចាន់ (ស្រុកអូរជ្រៅ) សាលាបឋមសិក្សាបន្ទាយមានឬទ្ធិ និងអនុវិទ្យាល័យបន្ទាយមានឬទ្ធិ (ស្រុកថ្មពួក) ពុំទាន់អាចដំណើរការបានទេ។ នេះបើតាមការបញ្ជាក់របស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕
ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


