{"asset":"news","key":"4040","locale":"km","id":"news:4040:km","entityId":"news:4040","canonicalUrl":"https://www.kps-tv.com/km/news/detail/4040","state":"ready","title":"លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ញើសារជូនពរដល់ប្រជាពលរដ្ឋខ្មែរ ជូនដល់វីរកងទ័ព វីរនគរបាលជាតិ និងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងឱកាសឆ្នាំថ្មី ២០២៦","summary":"លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនពរឆ្នាំថ្មី២០២៦ អំពាវនាវបម្លែងការឈឺចាប់ឆ្នាំ២០២៥ទៅការរៀនសូត្រ និងសាមគ្គីជាតិ ព្រមទាំងថ្លែងអំណរគុណកងកម្លាំងការពារជាតិ។","body":"ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ដោយសូមឲ្យយកការឈឺចាប់ក្នុងឆ្នាំ ២០២៥ កន្លងមក កែប្រែមកជាការខំប្រឹងប្រែងរៀនសូត្រ ពង្រឹងខ្លួនឯងឲ្យកាន់តែរឹងមាំ បន្តការរួបរួមជាតិ ចេះស្រលាញ់ជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងចូលរួមជួយជាតិយើងតាមចំណេះ និងសមត្ថភាពរៀងៗខ្លួន ដើម្បីឲ្យជាតិ និងប្រទេសយើងកាន់តែរឹងមាំ ព្រោះយើងមិនចង់ឲ្យកូនចៅរបស់យើងជួបប្រទះហេតុការណ៍ដូចឆ្នាំ ២០២៥ ទៀតឡើយ។\nលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍គូសបញ្ជាក់ថា «ឆ្នាំ ២០២៥ កន្លងមកនេះ ជាឆ្នាំមួយដែលយើងមិនអាចបំភ្លេចបាន ជាឆ្នាំដែលបានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីផលវិបាកនៃសង្គ្រាម និងអត្ថន័យពិតប្រាកដនៃសន្តិភាព ដែលជំនាន់ជីដូនជីតា និងឪពុកម្តាយតែងតែអប់រំយើង។ នេះក៏ជាឆ្នាំដំបូងក្នុងរយៈពេលជាង ៤០ ឆ្នាំ ដែលខ្មែរបានរួបរួមកម្លាំងគ្នា ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីការពារប្រទេសកម្ពុជាពីការឈ្លានពាន»។\nជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់វីរកងទ័ព វីរនគរបាលជាតិ និងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំប្រឹងប្រែងការពារទឹកដីកម្ពុជាយើងពីការឈ្លានពាន ដោយភាពអង់អាចក្លាហាន។ លោកជំទាវបានបញ្ជាក់ថា ប្រសិនបើគ្មានការលះបង់ និងការខិតខំរបស់ពួកគាត់ទេ នោះប្រជាពលរដ្ឋទាំងអស់គ្នាក៏មិនអាចឆ្លងឆ្នាំថ្មីដោយសេចក្តីសុខសាន្ត និងសប្បាយរីករាយដូចសព្វថ្ងៃនេះបានឡើយ។\nសូមឲ្យឆ្នាំ ២០២៦ នេះ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពឡើងវិញ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសវីរកងទ័ព វីរនគរបាលជាតិ និងកម្លាំងប្រដាប់អាវុធ មានសុខសុវត្ថិភាព សុភមង្គល និងសុខភាពល្អគ្រប់ៗគ្នា៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15978","languageVersionId":"12918","visibilityVersion":"2","versionToken":"a1.3hsh7kQl0ZMnIsE9y0dJFW1kUk3EfpGNvPW8uPMz1cc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-02T03:17:38Z"}