{"asset":"news","key":"4043","locale":"km","id":"news:4043:km","entityId":"news:4043","canonicalUrl":"https://www.kps-tv.com/km/news/detail/4043","state":"ready","title":"ធនាគារជាតិនឹងសម្របសម្រួលសំណើសុំលើកលែងការបង់ប្រាក់ឱ្យយោធិនជួរមុខមុនជនភៀសសឹកដោយសារសំណើរកើនឡើងច្រើន","summary":"ធនាគារជាតិស្នើជនភៀសសឹកយោគយល់ចំពោះការផ្តល់អាទិភាពសម្របសម្រួលសំណើយោធិនជួរមុខ និងឱ្យយោធិនដែលមិនទាន់បានឆ្លើយតបទាក់ទងធនាគារជាតិ។","body":"បន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ធនាគារជាតិ បានសង្កេតឃើញថា ការដាក់ពាក្យស្នើសុំការលើកលែងពាក់ព័ន្ធនឹងការទូទាត់សងឥណទានពីអតិថិជនដែលជាយោធិន និងជាជនភៀសសឹកមានការកើនឡើងកាន់តែច្រើន ដែលនាំឱ្យដំណើរការនៃការសម្របសម្រួលសំណើទាំងនោះមានកាយឺតយ៉ាវពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។\n ម្ល៉ោះហើយ ដើម្បីលើកទឹកចិត្តដល់យោធិនជួរមុខដែលបំពេញបេសកកម្មការពារបូរណភាពទឹកដីក្នុងសមរភូមិប្រយុទ្ធ ធនាគារជាតិស្នើសុំការអនុគ្រោះពីបងប្អូនជនភៀសសឹកទាំងអស់ដោយផ្តល់អាទិភាពសម្របសម្រួលសំណើរបស់យោធិនជួរមុខជាមុនសិន។ នេះបើតាមសេចក្តីជូនដំណឹងពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។ ចំណែក យោធិនជួរមុខដែលបានដាក់ពាក្យស្នើសុំការលើកលែងរួចរាល់ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សូមទាក់ទងមកធនាគារជាតិនៃកម្ពុជា៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15976","languageVersionId":"12912","visibilityVersion":"2","versionToken":"a1.p2z802zdP8MulHFtlLvTMJPaKadraCbLP3awdNLr0W0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-02T03:38:24Z"}