# ធនាគារជាតិនឹងសម្របសម្រួលសំណើសុំលើកលែងការបង់ប្រាក់ឱ្យយោធិនជួរមុខមុនជនភៀសសឹកដោយសារសំណើរកើនឡើងច្រើន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4043>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15976","languageVersionId":"12912","visibilityVersion":"2","versionToken":"a1.p2z802zdP8MulHFtlLvTMJPaKadraCbLP3awdNLr0W0"}

Original publication: 2026-01-02T03:38:24Z

ធនាគារជាតិស្នើជនភៀសសឹកយោគយល់ចំពោះការផ្តល់អាទិភាពសម្របសម្រួលសំណើយោធិនជួរមុខ និងឱ្យយោធិនដែលមិនទាន់បានឆ្លើយតបទាក់ទងធនាគារជាតិ។

បន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ធនាគារជាតិ បានសង្កេតឃើញថា ការដាក់ពាក្យស្នើសុំការលើកលែងពាក់ព័ន្ធនឹងការទូទាត់សងឥណទានពីអតិថិជនដែលជាយោធិន និងជាជនភៀសសឹកមានការកើនឡើងកាន់តែច្រើន ដែលនាំឱ្យដំណើរការនៃការសម្របសម្រួលសំណើទាំងនោះមានកាយឺតយ៉ាវពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
 ម្ល៉ោះហើយ ដើម្បីលើកទឹកចិត្តដល់យោធិនជួរមុខដែលបំពេញបេសកកម្មការពារបូរណភាពទឹកដីក្នុងសមរភូមិប្រយុទ្ធ ធនាគារជាតិស្នើសុំការអនុគ្រោះពីបងប្អូនជនភៀសសឹកទាំងអស់ដោយផ្តល់អាទិភាពសម្របសម្រួលសំណើរបស់យោធិនជួរមុខជាមុនសិន។ នេះបើតាមសេចក្តីជូនដំណឹងពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។ ចំណែក យោធិនជួរមុខដែលបានដាក់ពាក្យស្នើសុំការលើកលែងរួចរាល់ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សូមទាក់ទងមកធនាគារជាតិនៃកម្ពុជា៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


