{"asset":"news","key":"4044","locale":"km","id":"news:4044:km","entityId":"news:4044","canonicalUrl":"https://www.kps-tv.com/km/news/detail/4044","state":"ready","title":"CMAC បង្កើនយុទ្ធនាការអប់រំពីគ្រោះថ្នាក់យុទ្ធភណ្ឌសង្គ្រាម ដល់ពលរដ្ឋភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ","summary":"CMAC បន្តអប់រំពលរដ្ឋភៀសសឹកនៅបន្ទាយមានជ័យអំពីសំណល់យុទ្ធភណ្ឌ ដោយណែនាំកុំចូលតំបន់សង្ស័យ កុំប៉ះវត្ថុសង្ស័យ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន។","body":"មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បាន និងកំពុងបន្តជំរុញយ៉ាងសកម្មនូវយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយសំណល់យុទ្ធភណ្ឌសង្គ្រាម ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងទិសខេត្តបន្ទាយមានជ័យ ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦នេះ និងបន្តសកម្មភាពឥតឈប់ឈរទៅមុខទៀត។\nស្របពេលជនភៀសសឹកប្រមាណ១០ម៉ឺននាក់ បានវិលត្រឡប់ទៅកាន់លំនៅឋានវិញ ក្រោយបទឈប់បាញ់បានអនុវត្ត គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ អង្គភាព CMAC បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។ សំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមដែលបានបាញ់ ឬទម្លាក់ចូលក្នុងភូមិឋាន ដីស្រែចម្ការ និងតំបន់លំនៅដ្ឋាន គឺជា «ឃាតករលាក់មុខ» ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ឬពិការភាពគ្រប់ពេលវេលា។\nដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ អង្គភាព CMAC បានណែនាំនូវចំណុចសំខាន់ៗដូចខាងក្រោម ជៀសវាងការចូលទៅកាន់តំបន់ណាដែលអ្នកសង្ស័យថាមានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ មុននឹងចូលទៅកាន់តំបន់ណាមួយដែលមិនច្បាស់លាស់ ត្រូវសាកសួរព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានជាមុនសិន។ គោលការណ៍ «កុំប៉ះពាល់» នៅពេលប្រទះឃើញគ្រាប់មីន គ្រាប់បែកចង្កោម គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុចម្លែកដែលសង្ស័យថាជាគ្រាប់ ដាច់ខាតកុំប៉ះពាល់ កុំគប់លេង កុំដំ ឬកុំព្យាយាមដោះវាដោយខ្លួនឯង។\nយ៉ាងណាក៏ដោយ អង្គភាព CMAC បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីជួយសង្គ្រោះបងប្អូន ដោយមានកម្លាំងប្រតិបត្តិករនៅក្បែរលោកអ្នកបំផុត មានមន្ត្រីបណ្តាញស្ម័គ្រចិត្តចំនួន ៤,០៦៧ នាក់ ដែលស្ថិតនៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក គោលដៅរងផលប៉ះពាល់។ ប្រសិនបើប្រទះឃើញគ្រាប់ សូមរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច (នគរបាលប៉ុស្តិ៍ មេភូមិ មេឃុំ)៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15975","languageVersionId":"12909","visibilityVersion":"2","versionToken":"a1.FF2ZkK8cKSkXQZ5GJtX_X5qm9_-rAvS4D_afLZh0uCM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-02T03:42:59Z"}