# មនុស្ស៩នាក់ស្លាប់និង៣៦នាក់របួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃបុណ្យឆ្លងឆ្នាំសកល

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4047>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15973","languageVersionId":"12903","visibilityVersion":"2","versionToken":"a1.JtRSDK0_d1vpervoSKtR5Eh3aMd9GOOpWvhbkKw_EkQ"}

Original publication: 2026-01-02T04:24:00Z

របាយការណ៍នគរបាលជាតិបង្ហាញគ្រោះថ្នាក់ចរាចរណ៍១៦លើកនៅថ្ងៃចូលឆ្នាំ២០២៦ ស្លាប់៩នាក់ និងរបួស៣៦នាក់ ធៀប៦លើក ស្លាប់៦ និងរបួស៤ក្នុងឆ្នាំ២០២៥។

មនុស្សយ៉ាងហោចណាស់៩នាក់បានស្លាប់និង៣៦នាក់បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ត្រឹមតែ១ថ្ងៃនៃថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៦កាលពីម្សិលមិញ។ តួលេខនេះមានការកើនឡើងជាងថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៥ ដែលមានមនុស្ស៦នាក់បានស្លាប់និង៤នាក់បានរងរបួស។
តាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិចេញកាលពីម្សិលមិញ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន១៦លើក។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះមានមនុស្ស៩នាក់បានស្លាប់ និង៣៦នាក់បានរងរបួស។ មូលហេតុគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើង ដោយសារតែល្មើសល្បឿនកំណត់ មិនគោរពសិទ្ឋិ មិនប្រកាន់ស្តាំ និងការបើកបរប្រជែង។
តួលេខគ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃចូលឆ្នាំថ្មីឆ្នាំសកល២០២៦ មានការកើនឡើងទំនងជាដោយសារតែរដ្ឋាភិបាលផ្អាករឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ចាប់តាំងមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។
ដោយឡែក កាលពីថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកលឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងត្រឹមតែ៦លើកប៉ុណ្ណោះ ហើយមានមនុស្ស៦នាក់បានស្លាប់ និង៤នាក់បានរងរបួស៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


