{"asset":"news","key":"4052","locale":"km","id":"news:4052:km","entityId":"news:4052","canonicalUrl":"https://www.kps-tv.com/km/news/detail/4052","state":"ready","title":"កម្ពុជាប្រកាសមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ","summary":"អ្នកនាំពាក្យ ប៉ែន បូណា បញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់ការកែប្រែព្រំដែនដោយកម្លាំង និងតម្កល់ជំហរលើច្បាប់អន្តរជាតិ និងឯកសារព្រំដែនដែលបានឯកភាព។","body":"កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនកម្ពុជា-ថៃ ណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ ការលើកឡើងបែបនេះ បន្ទាប់មានការចែកចាយរូបភាពលើបណ្តាញសង្គមថា កងកម្លាំងប្រដាប់អាវុធថៃ បានធ្វើការរាយលួសបន្លា ដាក់ទូកុងតឺន័រ យកដីកម្ពុជានៅតំបន់មួយចំនួន នៅតាមព្រំដែនដែលកំពុងមានជម្លោះ។ នេះបើយោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា។ \nឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ពីជំហររបស់កម្ពុជា គឺកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក»។\nឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា «កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ ។ ហើយសកម្មភាពណាដែលប្រព្រឹត្តខុសពីការឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូ និងកិច្ចព្រមព្រៀងដែលមានកន្លងមក គឺជាសកម្មភាពខុសច្បាប់ និងរំលោភបំពានលើកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់»៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15967","languageVersionId":"12887","visibilityVersion":"2","versionToken":"a1.k3o22pOfV2_L137y9aj3y-P3iXMYRIyn8Lq8UFZTYKE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-02T07:23:13Z"}