{"asset":"news","key":"4057","locale":"km","id":"news:4057:km","entityId":"news:4057","canonicalUrl":"https://www.kps-tv.com/km/news/detail/4057","state":"ready","title":"ខេត្តកំពតក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះកំពុងមានភាពទាក់ទាញទេសចរណ៍ និងការវិនិយោគទាំងក្នុងស្រុក និងអន្តរជាតិកើនឡើង","summary":"ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត សយ ស៊ីណុល លើកឡើងថា ការវិនិយោគក្នុងសេវាស្នាក់នៅកើនឡើង ដោយមានបន្ទប់ជាង៥.០០០។ គម្រោងនៅបូកគោ រួមទាំងពុទ្ធបដិមា១០៨ម៉ែត្រ និងផ្លូវទៅជាតិលេខ៤ កំពុងសាងសង់។","body":"ខេត្តកំពតមានសក្តានុពលជាច្រើនរួមមានធនធានធម្មជាតិ ដងព្រែក ជួរភ្នំ និងសម្បត្តិធម្មជាតិដទៃទៀត បានធ្វើឲ្យខេត្តនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំង ជាមួយនឹងភាពងាយស្រួលនៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋ។\nនេះបើតាមការឱដឹងពីលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គិតរហូតមកទល់ពេលនេះ មានការវិនិយោគលើសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្កាឡូ និងរមណីយដ្ឋានបែបលំហែរផ្សេងៗច្រើន ពីសំណាក់អ្នកវិនិយោគក្នុងស្រុក និងមកពីបរទេស ដែលធ្វើឲ្យចំនួនបន្ទប់ស្នាក់នៅក្នុងខេត្តកំពត កើនដល់ ជាង៥០០០។\nលោកបន្តថា “វិស័យទេសចរណ៍ ក្នុងខេត្តកំពតមានការរីកចម្រើនខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សូម្បីក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩កន្លងមក វិស័យទេសចរណ៍ក្នុងខេត្តកំពតក៍មិនមានបញ្ហាធំដុំនោះដែរ។\nក្រៅពីរមណីយដ្ឋានផ្សេងៗ ខេត្តកំពតក៏មានភ្នំបូកគោ ដែលបាននិងកំពុងអភិវឌ្ឍន៍ដោយក្រុមហ៊ុនSokha Group ដែលរហូតមកទល់ពេលនេះ ក្រុមហ៊ុនបានចំណាយទុនរាប់រយលានដុល្លារសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ សណ្ឋាគារ បុរី និងបានកំពុងសាងសង់ពុទ្ធបដិមាកំពស់១០៨ម៉ែត្រ ដែលជាបដិមាខ្ពស់មួយក្នុងចំណោម ពុទ្ឋបដិមាខ្ពស់ៗជាងគេនៅក្នុងពិភពលោកផងដែរ។\nហើយក្រុមហ៊ុនក៏បាននិងកំពុងសាងសង់ផ្លូវពីចំណុចវាលស្រែ៥០០នៅលើភ្នំបូកគោតភ្ជាប់ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុយ៉ាងសកម្មផងដែរ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15963","languageVersionId":"12875","visibilityVersion":"2","versionToken":"a1.PGfmZfEcDtcfb9Cqz_yOwPvAT4Dk8bcWCgsewebYvBU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-02T09:08:52Z"}