{"asset":"news","key":"4068","locale":"km","id":"news:4068:km","entityId":"news:4068","canonicalUrl":"https://www.kps-tv.com/km/news/detail/4068","state":"ready","title":"នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ដាំផ្ញើកងទ័ព១៨រូបឱ្យខិតខំការពារជាតិ និងពង្រឹងសាមគ្គីភាពពេលត្រឡប់ទៅអង្គភាព","summary":"អគ្គមេបញ្ជាការ វង្ស ពិសេន ផ្ដាំផ្ញើកងទ័ព១៨រូបឱ្យខិតខំការពារជាតិ ពង្រឹងសាមគ្គីភាព និងរក្សាសីលធម៌ គុណធម៌ ដោយជៀសវាងការអួតអាងពេលត្រឡប់ទៅអង្គភាព។","body":"នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានផ្ដាំផ្ញើដល់វីរៈកងទ័ពទាំង ១៨រូប ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវខិតខំប្រឹងប្រែងដើម្បីការពារជាតិមាតុភូមិ ក៏ដូចជាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីផលប្រយោជន៍ជាតិ។\nនាយឧត្តមសេនីយ៍ ក៏បានគូសបញ្ជាក់ពីការយកព្រះទ័យទុកដាក់ពីព្រះមហាក្សត្រ ព្រឹទ្ធសភា រាជរដ្ឋាភិបាល អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងការផ្ដាំផ្ញើអំពីអ្វីជាសមិទ្ធផលដែលវីរៈកងទ័ព បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងកន្លងមកដើម្បីជាតិ ដោយត្រូវរក្សាតម្លៃនៃសីលធម៌ គុណធម៌ ជៀសវាងការអួតអាងធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរដែលបានអនុវត្តកន្លងមក៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15896","languageVersionId":"12781","visibilityVersion":"2","versionToken":"a1.6jH5Px3_Nl_SJg_zGByrLuPl107IBQCJw2MltliepQU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-03T03:12:00Z"}