# នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ដាំផ្ញើកងទ័ព១៨រូបឱ្យខិតខំការពារជាតិ និងពង្រឹងសាមគ្គីភាពពេលត្រឡប់ទៅអង្គភាព

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4068>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15896","languageVersionId":"12781","visibilityVersion":"2","versionToken":"a1.6jH5Px3_Nl_SJg_zGByrLuPl107IBQCJw2MltliepQU"}

Original publication: 2026-01-03T03:12:00Z

អគ្គមេបញ្ជាការ វង្ស ពិសេន ផ្ដាំផ្ញើកងទ័ព១៨រូបឱ្យខិតខំការពារជាតិ ពង្រឹងសាមគ្គីភាព និងរក្សាសីលធម៌ គុណធម៌ ដោយជៀសវាងការអួតអាងពេលត្រឡប់ទៅអង្គភាព។

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានផ្ដាំផ្ញើដល់វីរៈកងទ័ពទាំង ១៨រូប ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវខិតខំប្រឹងប្រែងដើម្បីការពារជាតិមាតុភូមិ ក៏ដូចជាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីផលប្រយោជន៍ជាតិ។
នាយឧត្តមសេនីយ៍ ក៏បានគូសបញ្ជាក់ពីការយកព្រះទ័យទុកដាក់ពីព្រះមហាក្សត្រ ព្រឹទ្ធសភា រាជរដ្ឋាភិបាល អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងការផ្ដាំផ្ញើអំពីអ្វីជាសមិទ្ធផលដែលវីរៈកងទ័ព បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងកន្លងមកដើម្បីជាតិ ដោយត្រូវរក្សាតម្លៃនៃសីលធម៌ គុណធម៌ ជៀសវាងការអួតអាងធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរដែលបានអនុវត្តកន្លងមក៕
ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


