{"asset":"news","key":"4071","locale":"km","id":"news:4071:km","entityId":"news:4071","canonicalUrl":"https://www.kps-tv.com/km/news/detail/4071","state":"ready","title":"ទេសចរជាង១ម៉ឺននាក់ទៅលេងកម្សាន្តនៅខេត្តមណ្ឌលគិរីនាបុណ្យឆ្លងឆ្នាំសកល៣ថ្ងៃ","summary":"មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីរាយការណ៍ថា បុណ្យឆ្លងឆ្នាំសកល២០២៦ រយៈពេល៣ថ្ងៃ មានភ្ញៀវ១២,៤៣៤នាក់ ក្នុងនោះបរទេស១៩៤នាក់ ថយចុះ៥៩.៩២%ពីឆ្នាំមុន។","body":"បើទោះបីជាស្ថានភាពព្រំដែនកម្ពុជា-ថៃមានភាពតានតឹងយ៉ាងក៏ដោយ ប៉ុន្តែលំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តតាមរមណីដ្ឋាននានាទូទាំងប្រទេសកម្ពុជានៅតែមានចំនួនច្រើន។ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៦ រយៈពេល៣ថ្ងៃ ខេត្តមណ្ឌលគីរី មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តសរុបចំនួន១២,៤៣៤ នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន ១៩៤នាក់។\nតួលេខភ្ញៀវទេសចរក្នុងរយៈពេល៣ថ្ងៃនៃបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៦ មានការថយចុះ៥៩.៩២ភាគរយ បើធៀបនឹងបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៥ មានភ្ញៀវទេសចរសរុប ៣១,០៣០នាក់ និងភ្ញៀវទេសចរបរទេស ២៦១នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦។\nមន្ទីរទេសចរណ៍ បញ្ជាក់ថា៖ «កត្តាដែលភ្ញៀវទេសចរមានការធ្លាក់ចុះនេះ ដោយសារប្រទេសជាតិមានសង្គ្រាមឈ្លានពានរបស់ប្រទេសថៃធ្វើឱ្យភ្ញៀវទេសចរ មានការលុបចោលដំណើកម្សាន្តមកខេត្តមណ្ឌលគិរីជាច្រើន»៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15894","languageVersionId":"12775","visibilityVersion":"2","versionToken":"a1.KuJzEgg_7gjE9_qZY9XTz7W7Kss1s3oHGzs98MSpV5E"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-03T03:48:42Z"}