{"asset":"news","key":"4087","locale":"km","id":"news:4087:km","entityId":"news:4087","canonicalUrl":"https://www.kps-tv.com/km/news/detail/4087","state":"ready","title":"ដំណើរវិលត្រឡប់របស់វីរកងទ័ពមកកាន់លំនៅឋាន នៅខេត្តស្ទឹងត្រែង ភូមិកំណើតរបស់ខ្លួន មានប្រជាជនរាប់ពាន់នាក់ឈរអបអរសាទរ","summary":"ប្រជាជនទទួលស្វាគមន៍វីរកងទ័ពវិលត្រឡប់នៅថ្ងៃទី៣ ខែមករា ខណៈអ្នកនាំពាក្យខេត្តបញ្ជាក់ថា ក្នុងចំណោម១៨នាក់ មាន៤នាក់រស់នៅស្ទឹងត្រែង។","body":"ប្រជាជនរាប់ពាន់នាក់ បានឈរតាមដងផ្លូវ ដើម្បីទទួលអបអរសាទរដំណើរវិលត្រឡប់មកកាន់លំនៅឋានរបស់វីរកងទ័ព នៅទឹកដីខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦។ ទិដ្ឋភាពទាំងនេះ បានបញ្ជាក់ឲ្យឃើញពីទឹកចិត្តខ្មែររួបរួម សាមគ្គីភាព និងសេចក្តីស្រលាញ់ខ្មែរ ចំពោះខ្មែរគ្នាឯង។\nប្រជាជនទាំងនោះ ស្ថិតក្នុងទឹកមុខញញឹម រីករាយ និងត្រេកអរ ខណៈដែលបានឃើញវីរកងទ័ពវិលត្រឡប់មកជួបជុំជាមួយគ្រួសារ បងប្អូន និងសាច់ញាតិ ដែលពួកគេបានរង់ចាំយ៉ាងអន្ទះសារ អស់រយៈពេលជាច្រើនខែកន្លងមកនេះ។\nក្នុងឱកាសនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានថ្លែងឲ្យដឹងថា វីរកងទ័ពមានចំនួន ៤ នាក់ ដែលមានលំនៅឋាននៅខេត្តស្ទឹងត្រែង បានអញ្ជើញវិលត្រឡប់មកកាន់លំនៅឋានរបស់ខ្លួនវិញនៅពេលនេះ។\nលោកបានបន្ថែមទៀតថា ក្នុងចំណោមវីរកងទ័ពសរុប ១៨ នាក់ មានចំនួន ១៥ នាក់ បម្រើការងារជាកងទ័ពនៅកងពលតូចអន្តរាគមន៍លេខ ១២៨ ចំណុះភូមិភាគ ១ ខេត្តស្ទឹងត្រែង។ ក្នុងចំណោមវីរកងទ័ពទាំង ១៥ នាក់នោះ មានចំនួន ១១ នាក់ បានវិលត្រឡប់ទៅជួបជុំគ្រួសារនៅស្រុកកំណើតរៀងៗខ្លួនក្នុងខេត្តផ្សេងៗ ខណៈវីរកងទ័ពចំនួន ៤ នាក់ មានលំនៅឋាននៅក្នុងខេត្តស្ទឹងត្រែង៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15882","languageVersionId":"12742","visibilityVersion":"2","versionToken":"a1.kfrXYam66sVN3O8qw0E87Pwnu18kI0nphuCulT2VdtI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-04T02:59:49Z"}