{"asset":"news","key":"4113","locale":"km","id":"news:4113:km","entityId":"news:4113","canonicalUrl":"https://www.kps-tv.com/km/news/detail/4113","state":"ready","title":"ទូកគឺជាយានជំនិះដ៏សំខាន់មួយនៅរដូវវស្សា ដែលមិនអាចខ្វះបាន សម្រាប់ប្រជាពលរដ្ឋរស់នៅតាមបឹង ទន្លេ និងសមុទ្រ ដើម្បីបម្រើដល់ការប្រកបរបរនេសាទ","summary":"ទូកជួយប្រជានេសាទរកចំណូលតាមការនេសាទនិងដឹកជញ្ជូន។ ពួកគាត់ថែទាំទូកជាប្រចាំ ហើយកាន់តែច្រើនងាកមកប្រើទូកស្មាច់ក្នុងជីវភាពប្រចាំថ្ងៃ។","body":"ជាពិសេស ទូកត្រូវបានប្រើប្រាស់សម្រាប់ការនេសាទ និងការដឹកជញ្ជូន ជាមធ្យោបាយស្វែងរកប្រាក់ចំណូល ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់ និងប្រជាសហគមន៍ផងដែរ។\nជាទម្លាប់ ទោះបីជាប្រជានេសាទមានភាពរវល់មមាញឹកយ៉ាងណាក្តី ក៏ពួកគាត់មិនប្រងើយកន្តើយចំពោះការថែទាំទូករបស់ខ្លួនឡើយ។ ការថែទាំទូកភាគច្រើននៅតែអនុវត្តតាមបែបបុរាណ ដោយប្រើប្រាស់ជ័ទឹក សម្រាប់ទូកឈើ។ ទោះជាយ៉ាងណា នៅពេលបច្ចុប្បន្ននេះ ប្រជានេសាទបានងាកមកប្រើប្រាស់ទូកធ្វើពីស្មាច់កាន់តែច្រើនឡើង សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ឬការដឹកជញ្ជូនតិចតួចនៅតាមតំបន់ភូមិស្រុកដែលពួកគាត់រស់នៅ។\nដូច្នេះហើយ ទូក គឺជាមធ្យោបាយដ៏មានសារៈសំខាន់បំផុត សម្រាប់ប្រជានេសាទ និងសហគមន៍ ដែលមិនអាចខ្វះបានឡើយ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15767","languageVersionId":"12581","visibilityVersion":"2","versionToken":"a1.AeHL5Pwvx5UdNn6dBd2QW7IUD6N7SraCFZ0PBHUnHlk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-05T07:08:53Z"}