{"asset":"news","key":"4114","locale":"km","id":"news:4114:km","entityId":"news:4114","canonicalUrl":"https://www.kps-tv.com/km/news/detail/4114","state":"ready","title":"ផ្ទះអ្នកភូមិជោគជ័យ ព្រៃចាន់ និងបឹងត្រកួនរាប់ពាន់ខ្នងត្រូវបានយោធាថៃព័ទ្ធយក!","summary":"លោក ប៉ែន បូណា ថាថៃព័ទ្ធយកនិងបំផ្លាញផ្ទះរារាំងអ្នកភៀសសឹកវិលត្រឡប់។ អភិបាលបន្ទាយមានជ័យរាយការណ៍ពីជោគជ័យ៧០៧គ្រួសារ ព្រៃចាន់៧០ភាគរយ និងបឹងត្រកួន៤ភូមិ។","body":"ទាហានថៃបានព័ទ្ធយកដីធ្លី និងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរជាច្រើន និងកំពុងបំផ្លាញចោលជាបន្តបន្ទាប់ ថែមទាំងលួចប្លន់យកទ្រព្យសម្បត្តិពលរដ្ឋខ្មែរយ៉ាងអនាធិបតេយ្យបំផុត។ នេះបើតាមឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ដោយឯកឧត្តមចាត់ទុកសកម្មភាពដាក់ពង្រាយទូរកុងទឺន័រ រាយលួសបន្លាព័ទ្ធយកដីផ្ទះពលរដ្ឋខ្មែរ និងលួចសម្បត្តិជនស៊ីវិលនេះ គឺជាទង្វើខុសច្បាប់អន្ដរជាតិ និងបំពានលើខ្សែព្រំដែនអន្ដរជាតិ។\nឯកឧត្តម ប៉ែន បូណា ថាទង្វើនេះបានធ្វើឱ្យបាត់បង់ និងខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្កការរាំងស្ទះដល់ការវិលត្រឡប់វិញរបស់ជនស៊ីវិលភៀសសឹកទៅកាន់លំនៅឋានរបស់ពួកគេវិញ ដែលផ្ទុយពីស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៤។ ជាក់ស្តែង ផ្ទះសម្បែងរបស់អ្នកភូមិជោគជ័យ ព្រៃចាន់ និងតំបន់បឹងត្រកួនរាប់ពាន់ខ្នងត្រូវបានយោធាថៃព័ទ្ធយក។ បើតាមអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងថា ភូមិរបស់ប្រជាពលរដ្ឋនៅជាប់ព្រំដែន ស្ថិតនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងដោយគ្រាប់កាំភ្លើង និងគ្រាប់ផ្លោងរបស់ទាហានសៀម។ ចំណែក ដីនិងផ្ទះរបស់អ្នកភូមិជោគជ័យចំនួន ៧០៧គ្រួសារ ត្រូវបានដាក់ទូរកុងទឺន័រ និងរាយលួសបន្លាហ៊ុំមព័ទ្ធយក ខណៈភូមិព្រៃចាន់៧០ភាគរយក៏ហ៊ុំមព័ទ្ធយកដែរ។ រីឯ តំបន់បឹងត្រកួន មានភូមិចំនួន៤ មានផ្ទៃដីសរុប២៩២ហិចតា និងមានពលរដ្ឋរស់នៅចំនួន១៤៧៩គ្រួសារ ក៏សៀមព័ទ្ធយកដូចគ្នា៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15766","languageVersionId":"12578","visibilityVersion":"2","versionToken":"a1.xWTGAnar_B17otyZ1liFDXiQhYk07jgX9B88UFd6Ofw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-05T07:13:25Z"}