{"asset":"news","key":"4117","locale":"km","id":"news:4117:km","entityId":"news:4117","canonicalUrl":"https://www.kps-tv.com/km/news/detail/4117","state":"ready","title":"ក្រុមហ៊ុនបៃតងនិងសហគមន៍កសិកម្មទំនើបចំនួន២ផ្សេងទៀតនៅខេត្តកំពង់ធំបានចុះកិច្ចសន្យាបន្ថែមលើទំហំទឹកប្រាក់ជិត៧លានដុល្លារ","summary":"កិច្ចសន្យាស្រូវជាមួយក្រុមហ៊ុនបៃតងកើនដល់ជាង៤ម៉ឺនតោន ស្មើ៩,២លានដុល្លារ ហើយមានកិច្ចសន្យាបន្ថែមជិត៧លានដុល្លារជាមួយសហគមន៍ទំនើប២ទៀតនៅកំពង់ធំ។","body":"សម្រាប់ការផ្គត់ផ្គង់ស្រូវសែនក្រអូប និងស្រូវស្រង៉ែស្រាលនៅលើផ្ទៃដីប្រមាណ ៦,០០០ហិកតា ដែលធ្វើឱ្យបរិមាណស្រូវសរុបដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនបៃតង កើនដល់ជាង ៤ម៉ឺនតោន ស្មើនឹង ៩,២លានដុល្លារ។ ហើយក្រុមហ៊ុនបៃតង និងសហគមន៍កសិកម្មទំនើបចំនួន ២ផ្សេងទៀត នៅខេត្តកំពង់ធំ ក៍បានចុះកិច្ចសន្យាបន្ថែមលើទំហំទឹកប្រាក់ជិត ៧លានដុល្លារ ។\nដោយឡែកចំពោះក្រសួងកសិកម្មរហូតមកដល់ពេលនេះ បានបញ្ចប់ការតភ្ជាប់ទីផ្សារទាំងស្រុងជូនដល់សហគមន៍កសិកម្មទំនើបដំណាំស្រូវទាំងអស់នៅក្នុងរដូវកាលនេះ ជាមួយនឹងការធានាតម្លៃសមរម្យទុកជាមុន ព្រមទាំងបានសម្របសម្រួលឱ្យកសិករជាសមាជិកប្រមាណ ២,០០០គ្រួសារទទួលបានកម្ចីដើមទុនដែលមានការប្រាក់ទាប សម្រាប់ការធ្វើផលិតកម្មស្រូវលើផ្ទៃដីជិត ១៥,០០០ហិកតា នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ឆ្នាំង៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15763","languageVersionId":"12569","visibilityVersion":"2","versionToken":"a1.E-xXeW5E8onhozJCLxLSaGNY95YTT8GRxo_x3nfVR_8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-05T07:30:33Z"}