{"asset":"news","key":"4120","locale":"km","id":"news:4120:km","entityId":"news:4120","canonicalUrl":"https://www.kps-tv.com/km/news/detail/4120","state":"ready","title":"ឆ្នាំ២០២៥! កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅបានជាង១លានតោន កើនឡើង២៧%","summary":"សមាគមគ្រាប់ស្វាយចន្ទីកម្ពុជាថា ឆ្នាំ២០២៥ ការនាំចេញគ្រាប់ឆៅកើន២៧% និងទទួលចំណូល១,៥ពាន់លានដុល្លារ កើនប្រមាណ៣០%។ គ្រាប់ឆៅទៅវៀតណាម ខណៈកែច្នៃនាំទៅជប៉ុន និងសហភាពអឺរ៉ុបជាដើម។","body":"ពេញមួយឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៥  កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅបានជាង១ លានតោន កើនឡើង ២៧% បើធៀបនឹងឆ្នាំ២០២៤ កន្លងទៅ។ នេះបើយោងតាមការបញ្ជាក់ ពីសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា។\nសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាបានទទួលចំណូល១,៥ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅនៅឆ្នាំ២០២៥ ខណៈទំហំទឹកប្រាក់ដែលកម្ពុជាអាចនាំចេញគ្រាប់ស្វាយចន្ទីនេះ គឺមានការកើនឡើងប្រមាណជា ៣០ ភាគរយ បើធៀបនឹងឆ្នាំមុន។ បរិមាណគ្រាប់ស្វាយចន្ទីឆៅដែលកម្ពុជានាំចេញនេះ គឺមានប្រមាណជា ១ លានតោនកើនឡើង ២៧ភាគរយ ធៀបនឹងឆ្នាំ២០២៤ ផងដែរ។\nតម្លៃគ្រាប់ស្វាយចន្ទីកម្ពុជា បានលក់ចេញកាលពីខែមីនា ដល់ខែមេសា គឺមួយតោនត្រឹមតែពី ១.២៥០ ទៅ១.៣៥០ដុល្លារប៉ុណ្ណោះ ប៉ុន្តែកាលពីនៅក្នុងខែតុលាតម្លៃដែលកសិករអាចលក់បានគឺវាឡើងដល់ទៅមួយតោនមានតម្លៃប្រហែល២.000ដុល្លារ ហើយទីផ្យារនាំចេញឆៅគឺទៅប្រទេសវៀតណាម ខណៈដែលកែច្នៃហើយគឺមាននាំចេញទៅជប៉ុន និងសហភាពអឺរ៉ុបជាដើម។\nក្នុងឆ្នាំ២០២៤កន្លងទៅ កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីសរុប ៨៥ម៉ឺនតោន កើនឡើង២៦% ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសដែលផលិតស្វាយចន្ទីបានច្រើនជាងគេនៅក្នុងសកលលោក៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15761","languageVersionId":"12563","visibilityVersion":"2","versionToken":"a1.DDbeUIPsHCOFd1bpCZrM3-uUV_TuxoBakoQjCuHpkSY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-05T08:03:38Z"}