{"asset":"news","key":"4121","locale":"km","id":"news:4121:km","entityId":"news:4121","canonicalUrl":"https://www.kps-tv.com/km/news/detail/4121","state":"ready","title":"ពលរដ្ឋខ្មែររាប់រយនាក់នៅប្រទេសបារាំងនាំគ្នាធ្វើបាតុកម្មតវ៉ានិងថ្កោលទោសទង្វើឈ្លានពានរបស់សៀមមកលើកម្ពុជា","summary":"ពលរដ្ឋខ្មែររាប់រយនាក់នៅបារាំងជួបជុំកាលពីថ្ងៃអាទិត្យ តវ៉ានិងថ្កោលទោសការឈ្លានពានរបស់ថៃ ព្រមទាំងអំពាវនាវឱ្យអន្តរជាតិដាក់សម្ពាធ និងការពារសិទ្ធិ សន្តិភាព និងយុត្តិធម៌សម្រាប់កម្ពុជា។","body":"ព្រោះតែការឈឺចាប់ចំពោះទង្វើរំលោភបំពានដោយគិតទុកជាមុន និងជាប្រព័ន្ធមកលើទឹកដី ព្រមទាំងប្រជាជាតិរបស់ខ្លួន កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រជាពលរដ្ឋខ្មែររាប់រយនាក់រស់នៅប្រទេសបារាំង បានជួបជុំគ្នាធ្វើបាតុកម្មតវ៉ា និងថ្កោលទោសចំពោះការឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះពលរដ្ឋដែលចូលរួម បាននាំគ្នាអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធឱ្យរដ្ឋាភិបាលសៀមឱ្យបញ្ឈប់ការចិញ្ចឹមចិត្តឈ្លានពានមកលើទឹកដីកម្ពុជា និងយកចិត្តទុកដាក់ការពារសិទ្ធិ សន្តិភាព និងយុត្តិធម៌សម្រាប់កម្ពុជា។\nជាការកត់សម្គាល៖ ចលនានៃការធ្វើបាតុកម្មតវ៉ាទាមទាររបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តាប្រទេសផ្សេងៗបានផ្ទុះឡើង បន្ទាប់ពីយោធាសៀមបានបើកការវាយប្រហារជាបន្តបន្ទាប់មកលើទឹកដីខ្មែរដោយគិតទុកជាមុន និងជាប្រព័ន្ធ។ ក្នុងចលនានោះ គេឃើញមានពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក អូស្ត្រាលី បារាំង កាណាដា កូរ៉ខាងត្បូង និងជប៉ុន ជាដើម បានលើកបដាតវ៉ា និងថ្កោលទោសចំពោះទង្វើឈ្លានពានរបស់ប្រទេសសៀមមកលើដែនអធិបតេយ្យកម្ពុជា៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15758","languageVersionId":"12558","visibilityVersion":"2","versionToken":"a1.ChnJezVnPqfQPQQGf7bfO2FjrEdXqwI8CZMPK_Mu1lA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-05T08:29:07Z"}