# ពលរដ្ឋខ្មែររាប់រយនាក់នៅប្រទេសបារាំងនាំគ្នាធ្វើបាតុកម្មតវ៉ានិងថ្កោលទោសទង្វើឈ្លានពានរបស់សៀមមកលើកម្ពុជា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4121>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15758","languageVersionId":"12558","visibilityVersion":"2","versionToken":"a1.ChnJezVnPqfQPQQGf7bfO2FjrEdXqwI8CZMPK_Mu1lA"}

Original publication: 2026-01-05T08:29:07Z

ពលរដ្ឋខ្មែររាប់រយនាក់នៅបារាំងជួបជុំកាលពីថ្ងៃអាទិត្យ តវ៉ានិងថ្កោលទោសការឈ្លានពានរបស់ថៃ ព្រមទាំងអំពាវនាវឱ្យអន្តរជាតិដាក់សម្ពាធ និងការពារសិទ្ធិ សន្តិភាព និងយុត្តិធម៌សម្រាប់កម្ពុជា។

ព្រោះតែការឈឺចាប់ចំពោះទង្វើរំលោភបំពានដោយគិតទុកជាមុន និងជាប្រព័ន្ធមកលើទឹកដី ព្រមទាំងប្រជាជាតិរបស់ខ្លួន កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រជាពលរដ្ឋខ្មែររាប់រយនាក់រស់នៅប្រទេសបារាំង បានជួបជុំគ្នាធ្វើបាតុកម្មតវ៉ា និងថ្កោលទោសចំពោះការឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះពលរដ្ឋដែលចូលរួម បាននាំគ្នាអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធឱ្យរដ្ឋាភិបាលសៀមឱ្យបញ្ឈប់ការចិញ្ចឹមចិត្តឈ្លានពានមកលើទឹកដីកម្ពុជា និងយកចិត្តទុកដាក់ការពារសិទ្ធិ សន្តិភាព និងយុត្តិធម៌សម្រាប់កម្ពុជា។
ជាការកត់សម្គាល៖ ចលនានៃការធ្វើបាតុកម្មតវ៉ាទាមទាររបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តាប្រទេសផ្សេងៗបានផ្ទុះឡើង បន្ទាប់ពីយោធាសៀមបានបើកការវាយប្រហារជាបន្តបន្ទាប់មកលើទឹកដីខ្មែរដោយគិតទុកជាមុន និងជាប្រព័ន្ធ។ ក្នុងចលនានោះ គេឃើញមានពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក អូស្ត្រាលី បារាំង កាណាដា កូរ៉ខាងត្បូង និងជប៉ុន ជាដើម បានលើកបដាតវ៉ា និងថ្កោលទោសចំពោះទង្វើឈ្លានពានរបស់ប្រទេសសៀមមកលើដែនអធិបតេយ្យកម្ពុជា៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


