# រដ្ឋបាលខេត្តព្រះសីហនុបន្តនាំយកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ ជូនដល់វីរកងទ័ព និងពលរដ្ឋភៀសសឹក នៅទិសឧត្តរមានជ័យ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4126>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15756","languageVersionId":"12552","visibilityVersion":"2","versionToken":"a1.NxP9cfTtGC_KqNY0fA4jIFHD-YC6tUby0mAUVzvg0Vo"}

Original publication: 2026-01-05T09:55:43Z

លោក នៃ គង់ តំណាងឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំក្រុមការងារនាថ្ងៃទី៥ ខែមករា នាំអំណោយពីប្រជាពលរដ្ឋខេត្តព្រះសីហនុទៅជូនកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅឧត្តរមានជ័យ។

លោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នេះតំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការ ងារ នាំយកអំណោយជាស្បៀងអាហារ គ្រឿង ឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលបានមកពីការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ជូនដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាពទឹកដីខ្មែរ និងពលរដ្ឋភៀសសឹកនៅទិសឧត្តរមានជ័យ។
ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ចំពោះការចូលរួមបរិច្ចាគអំណោយមកជូនរដ្ឋបាលខេត្ត និងនៅតែមានជាបន្តបន្ទាប់ ដើម្បីឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក របស់យើងដែលកំពុងត្រូវការជំនួយជាចាំបាច់។ចំពោះអំណោយសប្បុរសធ៌មរបស់បងប្អូនប្រជាពលរដ្ឋនឹងបន្តផ្តល់ជូនដល់គោលដៅផ្សេងៗទៀតរហូតអស់ពីស្តុក៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


