{"asset":"news","key":"4127","locale":"km","id":"news:4127:km","entityId":"news:4127","canonicalUrl":"https://www.kps-tv.com/km/news/detail/4127","state":"ready","title":"CMAC៖ដើម្បីធានាសុវត្តិភាពដល់ប្រជាពលរដ្ឋដែលវិលត្រឡប់មកកាន់ភូមិឋានវិញ កម្លាំងរបស់អង្គភាពស៊ីម៉ាក់កម្ពុជាបាននឹងកំពុងបំពេញប្រតិបត្តិការយ៉ាងសកម្ម","summary":"ឯកឧត្តម ហេង រតនា ថា ស៊ីម៉ាក់បានដាក់ពង្រាយជិត៨០កងអនុសេតូចឬក្រុមពីកោះកុងដល់ព្រះវិហារ ដើម្បីឆ្លើយតបតម្រូវការបន្ទាន់ និងធានាសុវត្ថិភាពប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះវិញ។","body":"កម្លាំងរបស់អង្គភាពស៊ីម៉ាក់កម្ពុជាបាននឹងកំពុងបំពេញប្រតិបត្តិការ ក្នុងការធានាសុវត្តិភាពដល់ប្រជាពលរដ្ឋ ដែលត្រូវវិលត្រឡប់ទៅកាន់ភូមិឋាន និងផ្ទះសំបែងវិញ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកសកម្មភាពកំចាត់មីនកម្ពុជា CMAC បានថ្លែងដូចនេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាម ដែលកំពុងហ្វឹកហ្វឺន នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី៥ ខែកមរា ឆ្នាំ២០២៦ ។\nឯកឧត្តម អគ្គនាយក CMAC បានបញ្ជាក់ឲ្យដឹងទៀតថា កម្លាំងរបស់អង្គភាពស៊ីម៉ាក់ប្រមាណជិត៨០ កងអនុសេតូច ឬក្រុម ត្រូវបានដាក់ពង្រាយនៅតាមតំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃ ចាប់ពីខេត្តកោះកុង ដល់ខេត្តព្រះវិហារ ដើម្បីឆ្លើយតបសំណូមពរដ៏ចាំបាច់ និងបន្ទាន់បំផុត ។\nហើយឯកឧត្តម ហេង រតនា បង្ហាញនូវជំនឿយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងមានសមត្ថភាព វិជ្ជាជីវៈ ការទទួលខុសត្រូវ និងវិន័យខ្ពស់ ក្នុងការអនុវត្តបច្ចេកទេសបោសសម្អាតមីន ប្រកបដោយប្រសិទ្ធភាពសំដៅធានាសុវត្តិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិរបស់យើងទទួលបានជោគជ័យ ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15755","languageVersionId":"12549","visibilityVersion":"2","versionToken":"a1.v0IdNgZm1zBASWuIRsw9hczI07ZWUpoZM48ZigJrlDg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-05T10:03:15Z"}