# CMAC៖ដើម្បីធានាសុវត្តិភាពដល់ប្រជាពលរដ្ឋដែលវិលត្រឡប់មកកាន់ភូមិឋានវិញ កម្លាំងរបស់អង្គភាពស៊ីម៉ាក់កម្ពុជាបាននឹងកំពុងបំពេញប្រតិបត្តិការយ៉ាងសកម្ម

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4127>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15755","languageVersionId":"12549","visibilityVersion":"2","versionToken":"a1.v0IdNgZm1zBASWuIRsw9hczI07ZWUpoZM48ZigJrlDg"}

Original publication: 2026-01-05T10:03:15Z

ឯកឧត្តម ហេង រតនា ថា ស៊ីម៉ាក់បានដាក់ពង្រាយជិត៨០កងអនុសេតូចឬក្រុមពីកោះកុងដល់ព្រះវិហារ ដើម្បីឆ្លើយតបតម្រូវការបន្ទាន់ និងធានាសុវត្ថិភាពប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះវិញ។

កម្លាំងរបស់អង្គភាពស៊ីម៉ាក់កម្ពុជាបាននឹងកំពុងបំពេញប្រតិបត្តិការ ក្នុងការធានាសុវត្តិភាពដល់ប្រជាពលរដ្ឋ ដែលត្រូវវិលត្រឡប់ទៅកាន់ភូមិឋាន និងផ្ទះសំបែងវិញ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកសកម្មភាពកំចាត់មីនកម្ពុជា CMAC បានថ្លែងដូចនេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាម ដែលកំពុងហ្វឹកហ្វឺន នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី៥ ខែកមរា ឆ្នាំ២០២៦ ។
ឯកឧត្តម អគ្គនាយក CMAC បានបញ្ជាក់ឲ្យដឹងទៀតថា កម្លាំងរបស់អង្គភាពស៊ីម៉ាក់ប្រមាណជិត៨០ កងអនុសេតូច ឬក្រុម ត្រូវបានដាក់ពង្រាយនៅតាមតំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃ ចាប់ពីខេត្តកោះកុង ដល់ខេត្តព្រះវិហារ ដើម្បីឆ្លើយតបសំណូមពរដ៏ចាំបាច់ និងបន្ទាន់បំផុត ។
ហើយឯកឧត្តម ហេង រតនា បង្ហាញនូវជំនឿយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងមានសមត្ថភាព វិជ្ជាជីវៈ ការទទួលខុសត្រូវ និងវិន័យខ្ពស់ ក្នុងការអនុវត្តបច្ចេកទេសបោសសម្អាតមីន ប្រកបដោយប្រសិទ្ធភាពសំដៅធានាសុវត្តិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិរបស់យើងទទួលបានជោគជ័យ ៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


