{"asset":"news","key":"4129","locale":"km","id":"news:4129:km","entityId":"news:4129","canonicalUrl":"https://www.kps-tv.com/km/news/detail/4129","state":"ready","title":"រដ្ឋពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យទៅឆ្នាំ២០២៧","summary":"អគ្គនាយកដ្ឋានពន្ធដារប្រកាសពន្យារពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យទៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ខណៈចំណេញពីប្រភេទទ្រព្យផ្សេងៗដែលបានរាយបញ្ជី ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។","body":"រាជរដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន ផ្នែកអចលនទ្រព្យរយៈពេល១ឆ្នាំទៀត។ បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលទទួលបាននៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ជាកថា ចំពោះពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ឬផ្ទេរអចលនទ្រព្យ ត្រូវចាប់អនុវត្តលើចំណេញមូលធនដែលកើតមានឡើងចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧តទៅ។\nការប្រកាសពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនដូច្នេះ បើតាមសេចក្តីជូនដំណឹងដដែល បានបញ្ជាក់បន្ថែមថា គឺអនុលោមតាមចំណារឯកភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លើលិខិតលេខ១២៧៩២ សហវ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។\nដោយឡែក ពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ឬផ្ទេរ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះ អាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស ត្រូវចាប់អនុវត្តលើចំណេញមូលធន ដែលកើតមានឡើងចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦នេះតទៅ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15753","languageVersionId":"12543","visibilityVersion":"2","versionToken":"a1.zQ406p_WFaLgKS72zHhyf6TidkHUqoEsjaR2T4PSzaA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-05T10:37:25Z"}