{"asset":"news","key":"4130","locale":"km","id":"news:4130:km","entityId":"news:4130","canonicalUrl":"https://www.kps-tv.com/km/news/detail/4130","state":"ready","title":"ត្រៀមអាវរងាក្រាស់ៗ!ធាតុអាកាសចុះត្រជាក់ខ្លាំងដល់១៤°Cនៅតាមខេត្តមួយចំនួននិងតំបន់ជួរភ្នំ","summary":"ក្រសួងធនធានទឹកព្យាករថា ចាប់ពីថ្ងៃទី៧–១៥ ខែមករា ខេត្តមួយចំនួននិងជួរភ្នំចុះត្រជាក់ដល់១៤°C តំបន់មួយចំនួនរួមទាំងភ្នំពេញ១៧°C និងខេត្តមាត់សមុទ្រ៤ ចុះដល់១៩°C។","body":"ចាប់ពីថ្ងៃទី០៧ស្អែកនេះរហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ធាតុអាកាសចុះត្រជាក់ខ្លាំងដល់១៤អង្សាសេ(°C) នៅតាមខេត្តមួយចំនួននិងតំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក ជួរភ្នំបូកគោនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តទាំងនោះមានខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ និងខេត្តស្ទឹងត្រែង។\nការដែលធាតុអាកាសចុះត្រជាក់ខ្លាំងដូច្នេះ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៦ ខែមករានេះ បានបញ្ជាក់ថា ដោយសារក្រសួងសង្កេតឃើញរបបខ្យល់មូសុងឦសានមានឥទ្ធិពលខ្លាំង ហើយបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក។\nចំណែកខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ចុះត្រជាក់ដល់១៧°C។ ដោយឡែក ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប ចុះត្រជាក់ដល់១៩°C ខណៈរលកសមុទ្រមានកម្ពស់ចន្លោះពី ០,៥០ម៉ែត្រទៅ១,០០ម៉ែត្រ។\nដូចបានជម្រាបជូននេះ ក្រសួងធនធានទឹក អំពាវនាវឱ្យសាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសដែលចុះត្រជាក់នេះ ជាមួយនឹងខ្យល់កន្ត្រាក់។ ពិសេសត្រជាក់នៅពេលយប់ និងពេលព្រឹក ត្រូវថែរក្សាសុខភាពផ្ទាល់ខ្លួនដើម្បីជៀសវាងពីបញ្ហាផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។ ក្រសួងធនធានទឹកថានឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួលបន្ថែមទៀត៕\n\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15752","languageVersionId":"12540","visibilityVersion":"2","versionToken":"a1.6Sc_JYS3g82EEcz5Lk0qf4Ldn90xvQwl2wGFY1rnDz0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-06T02:39:23Z"}