{"asset":"news","key":"4139","locale":"km","id":"news:4139:km","entityId":"news:4139","canonicalUrl":"https://www.kps-tv.com/km/news/detail/4139","state":"ready","title":"រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស៊ើបអង្កេតករណីវិវាទមូលដ្ឋាន ដើម្បីរកដំណោះស្រាយយុត្តិធម៌","summary":"លោក សុខ សូកេន ដឹកនាំកិច្ចប្រជុំនៅក្រសួងអធិការកិច្ច ថ្ងៃទី៦ មករា ២០២៦ ដើម្បីពិនិត្យការស្រាវជ្រាវសំណើសុំអន្តរាគមន៍ពាក់ព័ន្ធវិវាទមូលដ្ឋាន និងស្វែងរកដំណោះស្រាយតាមច្បាប់។","body":"ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូអធិការកិច្ច ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការចុះអង្កេតស្រាវជ្រាវ ករណីសំណើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងវិវាទនៅមូលដ្ឋាន។\nកិច្ចប្រជុំនេះ មានគោលបំណងស្វែងរកដំណោះស្រាយប្រកបដោយតម្លាភាព យុត្តិធម៌ និងស្របតាមនីតិវិធីច្បាប់ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។\nកិច្ចប្រជុំខាងលើ បានប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅទីស្តីការក្រសួងអធិការកិច្ច នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦៕\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15594","languageVersionId":"12332","visibilityVersion":"2","versionToken":"a1.AwTW4il5lL2jsNKVdGIixqX-Ff32RPNAkNgfjVi7_xQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-06T09:09:58Z"}