# រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស៊ើបអង្កេតករណីវិវាទមូលដ្ឋាន ដើម្បីរកដំណោះស្រាយយុត្តិធម៌

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4139>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15594","languageVersionId":"12332","visibilityVersion":"2","versionToken":"a1.AwTW4il5lL2jsNKVdGIixqX-Ff32RPNAkNgfjVi7_xQ"}

Original publication: 2026-01-06T09:09:58Z

លោក សុខ សូកេន ដឹកនាំកិច្ចប្រជុំនៅក្រសួងអធិការកិច្ច ថ្ងៃទី៦ មករា ២០២៦ ដើម្បីពិនិត្យការស្រាវជ្រាវសំណើសុំអន្តរាគមន៍ពាក់ព័ន្ធវិវាទមូលដ្ឋាន និងស្វែងរកដំណោះស្រាយតាមច្បាប់។

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូអធិការកិច្ច ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការចុះអង្កេតស្រាវជ្រាវ ករណីសំណើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងវិវាទនៅមូលដ្ឋាន។
កិច្ចប្រជុំនេះ មានគោលបំណងស្វែងរកដំណោះស្រាយប្រកបដោយតម្លាភាព យុត្តិធម៌ និងស្របតាមនីតិវិធីច្បាប់ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំខាងលើ បានប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅទីស្តីការក្រសួងអធិការកិច្ច នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦៕
ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


