{"asset":"news","key":"4154","locale":"km","id":"news:4154:km","entityId":"news:4154","canonicalUrl":"https://www.kps-tv.com/km/news/detail/4154","state":"ready","title":"ដឹងមូលហេតុបាក់ស្រុតដីនៅចំកណ្តាលផ្លូវជាតិលេខ៤ហើយ!មន្រ្តីជំនាញចាក់ដីបំពេញបន្ថែម","summary":"ក្រសួងថា លូចាស់ជាង ៦០ ឆ្នាំបាក់ និងទឹកហូរច្រោះ បណ្ដាលឱ្យផ្លូវជាតិលេខ៤បាក់ស្រុត។ ក្រុមការងារបានចាក់ដីបង្ហាប់បណ្ដោះអាសន្ន និងដាក់ផ្លាកសុវត្ថិភាព ដើម្បីបើកចរាចរណ៍វិញ។","body":"ផ្លូវជាតិលេខ៤ នៅម្តុំបុរីលនសុធី ក្នុងសង្កាត់បិតត្រាំង ក្រុងព្រះសីហនុ រងការបាក់ស្រុតដីនៅចំពាក់កណ្តាលទ្រូងផ្លូវ ដែលនាំឱ្យមានភ្ញាក់ផ្អើលដល់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីបច្ចេកទេស ចុះពិនិត្យទីតាំងបាក់ស្រុតនេះដោយផ្ទាល់នៅថ្ងៃទី០៦ ខែមករា។\nបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ទីតាំងដីដែលបាក់ស្រុតនេះកើតឡើងដោយសារបាក់លូដែលនៅក្រោមផ្លូវនេះដែលមានអាយុកាលចាស់ប្រមាណជាង ៦០ឆ្នាំហើយ ពោលគឺអំឡុងពេលសាងសង់ផ្លូវជាតិលេខ៤ ក្រោមជំនួយរបស់រដ្ឋាភិបាលអាម៉េរិកមកម្ល៉េះ និងដោយសារទឹកហូរច្រោះក្រោមតួផ្លូវក្នុងអំឡុងភ្លៀងធ្លាក់ជោគជាំនារដូវវស្សាកន្លងមក។\nពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាឱ្យក្រុមការងារចាក់ដីលុបដើម្បីសម្រួលចរាចរណ៍ ការពារកុំឱ្យមានគ្រោះថ្នាក់ ហើយនឹងរៀបចំសាងសង់ប្រព័ន្ធលូឱ្យបានល្អឡើងវិញ និងកែសម្រួលមុខទឹកចូល និងមុខទឹកចេញឱ្យបានត្រឹមត្រូវ។ ឯកឧត្តម បញ្ជាក់ថាក្រសួងក៏នឹងបញ្ជូនក្រុមការងារបច្ចេកទេសបន្ថែមទៀត ដោយប្រើកាម៉េរា ROBOT ដើម្បីត្រួតពិនិត្យគ្រប់ប្រព័ន្ធលូដែលកាត់ទទឹងនៅលើផ្លូវជាតិលេខ៤។\nបច្ចុប្បន្នក្រុមការងារបានចាក់ដីលុបបង្ហាប់បំពេញបណ្តោះអាសន្ន បានដាក់ផ្លាកសញ្ញាសុវត្ថិភាពលើទីតាំងបាក់ស្រុតនេះ ហើយប្រជាពលរដ្ឋអាចធ្វើដំណើរទៅ-មកបានជាធម្មតាវិញហើយ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15583","languageVersionId":"12299","visibilityVersion":"2","versionToken":"a1.i5G0qhxUmktGAA4YSfuIi8B25xx2V2leboAkYMep7A0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-07T06:37:08Z"}