{"asset":"news","key":"4157","locale":"km","id":"news:4157:km","entityId":"news:4157","canonicalUrl":"https://www.kps-tv.com/km/news/detail/4157","state":"ready","title":"កងទ័ពជើងទឹកថៃចូលចាប់អ្នកនេសាទខ្មែរ៤នាក់ដល់ដែនសមុទ្រកម្ពុជាខណៈអាជ្ញាធរកំពុងអន្តរាគមន៍ឱ្យថៃដោះលែងវិញ","summary":"អ្នកនេសាទខ្មែរ៤នាក់និងទូកមួយត្រូវកងទ័ពជើងទឹកថៃចាប់នៅកោះយ៉ថ្ងៃទី៦ ខែមករា ម៉ោង១១:៣០ព្រឹក តាមរបាយការណ៍។ អភិបាលកោះកុងថា ពួកគេត្រូវបញ្ជូនទៅត្រាត ហើយកម្ពុជាកំពុងអន្តរាគមន៍ឱ្យដោះលែង។","body":"ប្រជានេសាទខ្មែរចំនួន៤នាក់ រួមទាំងទូក១គ្រឿង ត្រូវបានកងទ័ពជើងទឹកថៃប្រើនាវាចម្បាំងចូលមកចាប់ដល់ដែនសមុទ្រកម្ពុជា ខណៈពួកគាត់កំពុងធ្វើសកម្មភាពនេសាទនៅជិតៗផ្ទះរបស់ខ្លួន។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ នៅចំណុចកោះយ៉ ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។\nតាមរបាយការណ៍សមត្ថកិច្ចព្រំដែនទឹក បានអះអាងថា កម្មករនេសាទចំនួន៤នាក់ដែលទាហានជើងទឹកថៃបានចូលចាប់ខ្លួនរួមមាន៖ ១.ឈ្មោះ តី ជឿន ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាម្ចាស់និងជាតៃកុងទូក, ២. ឈ្មោះ ណុប គឹមហេង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅខេត្តកំពត កូនដៃទូក, ៣. ឈ្មោះ គង់ បារាំង ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅខេត្តកំពត កូនដៃទូក និង៤. មិនស្គាល់ឈ្មោះ ប៉ុន្តែអាយុប្រហែល៥៥ឆ្នាំ ។\nចំណែក លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានអះអាងថា ប្រជានេសាទខ្មែរទាំង៤រូបនេះ ត្រូវបានចាប់ខ្លួនដោយកងល្បាតរបស់ថៃ ហើយដឹកបញ្ជូនទៅកាន់ខេត្តត្រាត ប្រទេសថៃ។ ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចកម្ពុជាកំពុងអន្តរាគមន៍ដើម្បីឱ្យថៃដោះលែងបញ្ជូនប្រជានេសាទទាំងនោះត្រឡប់មកវិញផងដែរ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15581","languageVersionId":"12293","visibilityVersion":"2","versionToken":"a1.Wj-f7U4P-dl9pAyatdh4JvQCz2NgwKJBVunbESou-Vc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-07T07:46:18Z"}