# កងទ័ពជើងទឹកថៃចូលចាប់អ្នកនេសាទខ្មែរ៤នាក់ដល់ដែនសមុទ្រកម្ពុជាខណៈអាជ្ញាធរកំពុងអន្តរាគមន៍ឱ្យថៃដោះលែងវិញ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4157>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15581","languageVersionId":"12293","visibilityVersion":"2","versionToken":"a1.Wj-f7U4P-dl9pAyatdh4JvQCz2NgwKJBVunbESou-Vc"}

Original publication: 2026-01-07T07:46:18Z

អ្នកនេសាទខ្មែរ៤នាក់និងទូកមួយត្រូវកងទ័ពជើងទឹកថៃចាប់នៅកោះយ៉ថ្ងៃទី៦ ខែមករា ម៉ោង១១:៣០ព្រឹក តាមរបាយការណ៍។ អភិបាលកោះកុងថា ពួកគេត្រូវបញ្ជូនទៅត្រាត ហើយកម្ពុជាកំពុងអន្តរាគមន៍ឱ្យដោះលែង។

ប្រជានេសាទខ្មែរចំនួន៤នាក់ រួមទាំងទូក១គ្រឿង ត្រូវបានកងទ័ពជើងទឹកថៃប្រើនាវាចម្បាំងចូលមកចាប់ដល់ដែនសមុទ្រកម្ពុជា ខណៈពួកគាត់កំពុងធ្វើសកម្មភាពនេសាទនៅជិតៗផ្ទះរបស់ខ្លួន។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ នៅចំណុចកោះយ៉ ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
តាមរបាយការណ៍សមត្ថកិច្ចព្រំដែនទឹក បានអះអាងថា កម្មករនេសាទចំនួន៤នាក់ដែលទាហានជើងទឹកថៃបានចូលចាប់ខ្លួនរួមមាន៖ ១.ឈ្មោះ តី ជឿន ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាម្ចាស់និងជាតៃកុងទូក, ២. ឈ្មោះ ណុប គឹមហេង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅខេត្តកំពត កូនដៃទូក, ៣. ឈ្មោះ គង់ បារាំង ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅខេត្តកំពត កូនដៃទូក និង៤. មិនស្គាល់ឈ្មោះ ប៉ុន្តែអាយុប្រហែល៥៥ឆ្នាំ ។
ចំណែក លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានអះអាងថា ប្រជានេសាទខ្មែរទាំង៤រូបនេះ ត្រូវបានចាប់ខ្លួនដោយកងល្បាតរបស់ថៃ ហើយដឹកបញ្ជូនទៅកាន់ខេត្តត្រាត ប្រទេសថៃ។ ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចកម្ពុជាកំពុងអន្តរាគមន៍ដើម្បីឱ្យថៃដោះលែងបញ្ជូនប្រជានេសាទទាំងនោះត្រឡប់មកវិញផងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


