{"asset":"news","key":"4159","locale":"km","id":"news:4159:km","entityId":"news:4159","canonicalUrl":"https://www.kps-tv.com/km/news/detail/4159","state":"ready","title":"យោធាសៀមបន្តប្រើដ្រូនស៊ើបការណ៍បង្ហោះចូលទឹកដីកម្ពុជាក្នុងខេត្តពោធិ៍សាត់និងខេត្តកោះកុង","summary":"ក្រសួងមហាផ្ទៃថ្ងៃទី៧ ខែមករា អះអាងថា ដ្រូនស៊ើបការណ៍ថៃចូលខេត្តពោធិ៍សាត់និងកោះកុងថ្ងៃទី៥ និង៦។ ក្រសួងថាកំពុងតាមដានជួរមុខ និងរួមជាមួយកងយោធពលខេមរភូមិន្ទការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី។","body":"ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦នេះ បានអះអាងថា យោធាសៀមបានបន្តប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភចូលទឹកដីកម្ពុជានៅភូមិសាស្រ្តខេត្តពោធិ៍សាត់ និងភូមិសាស្រ្តច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានបង្ហាញឃើញថា កាលពីថ្ងៃទី០៥ ខែមករា ភាគីសៀមបានប្រើប្រាស់ដ្រូនស៊ើបការណ៍ចំនួន១គ្រឿងរំលោភចូលទឹកដីកម្ពុជានៅភូមិសាស្រ្តខេត្តពោធិ៍សាត់ និង១គ្រឿងទៀតនៅភូមិសាស្រ្តច្រកទ្វាព្រំដែនអន្តរជាតិចាំយាមខេត្តកោះកុង។ មិនតែប៉ុណ្ណោះ នៅយប់ថ្ងៃទី០៦ ខែមករា ភាគីសៀមបន្តប្រើប្រាស់ដ្រូនស៊ើបការណ៍ចំនួន១គ្រឿងហោះចូលពីមុខភូមិសាស្រ្តច្រកផ្លូវ៥៦ និង២គ្រឿងទៀតហោះកាត់ភូមិសាស្រ្តអូរភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សកម្មភាពទាំងនេះរបស់យោធាសៀម អាចនាំឱ្យបទឈប់បាញ់នៅមានភាពផុយស្រួយ។\n\n ជុំវិញនឹងករណីបង្ហោះដ្រូនស៊ើបការណ៍ដោយយោធាសៀម ក្រសួងមហាផ្ទៃ មិនបានតបតអ្វីឡើយ ប៉ុន្តែគ្រាន់តែអះអាងថា ក្រសួងកំពុងបន្តតាមដានសភាពការណ៍វិវត្តន៍នៅសមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15580","languageVersionId":"12290","visibilityVersion":"2","versionToken":"a1.Kib-QG_vJoW9S3ZsgzDagvR3dYOsPgTCXoRHNC4Qwpk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-07T08:58:40Z"}