{"asset":"news","key":"4163","locale":"km","id":"news:4163:km","entityId":"news:4163","canonicalUrl":"https://www.kps-tv.com/km/news/detail/4163","state":"ready","title":"ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សីតុណ្ហភាពអាចធ្លាក់ចុះដល់ ១៥°C នៅតំបន់ខ្ពង់រាប និង ១៧°C នៅតំបន់វាលទំនាប","summary":"ការព្យាករណ៍ថ្ងៃទី៨–១០ ខែមករា ឆ្នាំ២០២៦ បង្ហាញសីតុណ្ហភាពមធ្យមអប្បបរមា១៧°C នៅវាលទំនាប ១៥°C នៅខ្ពង់រាប និង១៨°C នៅមាត់សមុទ្រ។ តំបន់ដែលបានរាយឈ្មោះពុំមានភ្លៀង ហើយរលកមធ្យម០,៥០–១,០០ម៉ែត្រ។","body":"យោងតាមការព្យាករណ៍ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ របបខ្យល់មូសុងឦសាននឹងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។\nស្ថានភាពនេះនឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា ១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា ២៩°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន មានល្បឿនមធ្យមប្រហែល ៥ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។\nនៅតំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា ១៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ២៨°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន មានល្បឿនមធ្យមប្រហែល ៦ ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក ពុំមានភ្លៀងធ្លាក់ទេ។\nចំណែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣០°C។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍ មានល្បឿនមធ្យមប្រហែល ៥ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ។ ចំពោះរលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ ម៉ែត្រ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15578","languageVersionId":"12284","visibilityVersion":"2","versionToken":"a1.w3BmJNIj9RjpWT5ttyT0FNXDDsHhB8FYZ6zI-exKVUs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-08T02:39:51Z"}