{"asset":"news","key":"4165","locale":"km","id":"news:4165:km","entityId":"news:4165","canonicalUrl":"https://www.kps-tv.com/km/news/detail/4165","state":"ready","title":"ដំណាំបន្លែក្រោមគំនិតផ្តួចផ្តើមលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ត្រៀមកាត់ផ្គត់ផ្គង់គ្រួសារកងទ័ព និងបងប្អូនភៀសសឹក","summary":"បន្លែនៅមណ្ឌលឈូករង្សីដែលបងប្អូនភៀសសឹកថែទាំរាល់ថ្ងៃ នឹងត្រូវកាត់ផ្គត់ផ្គង់អាហារក្នុងពេលឆាប់ៗ។ សកម្មភាពនេះធ្វើតាមការណែនាំអភិបាលសៀមរាប និងគំនិតផ្តួចផ្តើមរបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។","body":"គិតត្រឹមថ្ងៃនេះ ដំណាំបន្លែនៅមណ្ឌលឈូករង្សី បានលូតលាស់យ៉ាងល្អ ក្រោមការថែទាំ ដាក់ជី និងស្រោចទឹកជាប្រចាំរៀងរាល់ថ្ងៃ ដោយបងប្អូនភៀសសឹក។ មិនយូរប៉ុន្មានទៀតទេ បន្លែទាំងនេះ នឹងត្រូវបានកាត់យកមកផ្គត់ផ្គង់សម្រាប់អាហារប្រចាំថ្ងៃ។\nសកម្មភាពទាំងនេះ គឺបន្ទាប់ពីអនុវត្តតាមការណែនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត លើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបានបំផុសឱ្យបងប្អូនខ្មែរទាំងអស់ ចូលរួមដាំបន្លែ ប្រមូលផល ដើម្បីផ្គត់ផ្គង់ជូនគ្រួសារកងទ័ព និងបងប្អូនភៀសសឹក សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។\nក្នុងនាមជាបងប្អូនភៀសសឹក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគំនិតផ្តួចផ្តើមដ៏មានតម្លៃរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងការណែនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងការផ្គត់ផ្គង់ចំណីអាហារដល់បងប្អូនភៀសសឹក មិនឱ្យមានការខ្វះខាត ពិសេសបានបំផុសគំនិតឱ្យមានការដាំដុះបន្លែបន្ថែមទៀត៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15577","languageVersionId":"12281","visibilityVersion":"2","versionToken":"a1.Pew65VVLWGl2kSwVxqD8W6n3Cg4yPg6QM7TPM49XQFY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-08T03:01:53Z"}