# ដំណាំបន្លែក្រោមគំនិតផ្តួចផ្តើមលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ត្រៀមកាត់ផ្គត់ផ្គង់គ្រួសារកងទ័ព និងបងប្អូនភៀសសឹក

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4165>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15577","languageVersionId":"12281","visibilityVersion":"2","versionToken":"a1.Pew65VVLWGl2kSwVxqD8W6n3Cg4yPg6QM7TPM49XQFY"}

Original publication: 2026-01-08T03:01:53Z

បន្លែនៅមណ្ឌលឈូករង្សីដែលបងប្អូនភៀសសឹកថែទាំរាល់ថ្ងៃ នឹងត្រូវកាត់ផ្គត់ផ្គង់អាហារក្នុងពេលឆាប់ៗ។ សកម្មភាពនេះធ្វើតាមការណែនាំអភិបាលសៀមរាប និងគំនិតផ្តួចផ្តើមរបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

គិតត្រឹមថ្ងៃនេះ ដំណាំបន្លែនៅមណ្ឌលឈូករង្សី បានលូតលាស់យ៉ាងល្អ ក្រោមការថែទាំ ដាក់ជី និងស្រោចទឹកជាប្រចាំរៀងរាល់ថ្ងៃ ដោយបងប្អូនភៀសសឹក។ មិនយូរប៉ុន្មានទៀតទេ បន្លែទាំងនេះ នឹងត្រូវបានកាត់យកមកផ្គត់ផ្គង់សម្រាប់អាហារប្រចាំថ្ងៃ។
សកម្មភាពទាំងនេះ គឺបន្ទាប់ពីអនុវត្តតាមការណែនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត លើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបានបំផុសឱ្យបងប្អូនខ្មែរទាំងអស់ ចូលរួមដាំបន្លែ ប្រមូលផល ដើម្បីផ្គត់ផ្គង់ជូនគ្រួសារកងទ័ព និងបងប្អូនភៀសសឹក សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
ក្នុងនាមជាបងប្អូនភៀសសឹក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគំនិតផ្តួចផ្តើមដ៏មានតម្លៃរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងការណែនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងការផ្គត់ផ្គង់ចំណីអាហារដល់បងប្អូនភៀសសឹក មិនឱ្យមានការខ្វះខាត ពិសេសបានបំផុសគំនិតឱ្យមានការដាំដុះបន្លែបន្ថែមទៀត៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


