{"asset":"news","key":"4168","locale":"km","id":"news:4168:km","entityId":"news:4168","canonicalUrl":"https://www.kps-tv.com/km/news/detail/4168","state":"ready","title":"ស្ថានទូតអាម៉េរិក និងកូរ៉េខាងត្បូង ពិភាក្សាប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងសន្តិភាពព្រំដែន","summary":"ភារធារី Bridgette L. Walker និងឯកអគ្គរដ្ឋទូត Changyong Kim ពិភាក្សាកិច្ចសហការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដំណោះស្រាយសន្តិវិធីរយៈពេលវែងចំពោះជម្លោះព្រំដែន និងការអភិវឌ្ឍកម្ពុជា។","body":"តំណាងស្ថានទូតអាម៉េរិក និងសាធារណរដ្ឋកូរ៉េខាងត្បូង បានស្កាត់ជួបគ្នាពិភាក្សាអំពីរបៀបដែលអាម៉េរិក និងកូរ៉េ កំពុងសហការគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីរយៈពេលវែងចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។\nលោកស្រីភារធារី Bridgette L. Walker ក៏បានចូលរួមអបអរសាទរចំពោះ លោក Changyong Kim ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េខាងត្បូង ក្នុងឱកាសដែលលោកបានថ្វាយសារតាំងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះ។\nក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីរបៀបដែលអាម៉េរិក និងសាធារណរដ្ឋកូរ៉េ កំពុងសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង ការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីរយៈពេលវែងចំពោះជម្លោះព្រំដែន និងការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ដើម្បីរួមចំណែកដល់សន្តិសុខក្នុងតំបន់ និងវិបុលភាពទៅវិញទៅមក។\nលោកស្រី បានសង្កត់ធ្ងន់ថា «យើងទន្ទឹងរង់ចាំបន្តកិច្ចសហប្រតិបត្តិការរវាងស្ថានបេសកកម្មទាំងពីរ នៅក្នុងព្រះរាជាណាចក្រកម្ពុជា»៕ ដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15576","languageVersionId":"12278","visibilityVersion":"2","versionToken":"a1.w_iWbReDjV0_KpERPmDhf2m2eyo73oihYj3fjeG6M_c"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-08T03:23:29Z"}