{"asset":"news","key":"4169","locale":"km","id":"news:4169:km","entityId":"news:4169","canonicalUrl":"https://www.kps-tv.com/km/news/detail/4169","state":"ready","title":"នាយករដ្ឋមន្រ្តីព្រមានបណ្តេញសមត្ថកិច្ចដែលលាក់បាំងជនបរទេសឱ្យស្នាក់នៅប្រមូលផ្ដុំខុសច្បាប់ចេញពីក្របខ័ណ្ឌ","summary":"អនុក្រឹត្យថ្ងៃទី៥ ខែមករា កំណត់ទណ្ឌកម្មលើមន្ត្រីដែលលាក់បាំងជនបរទេសចូលខុសច្បាប់ និងការផាកម្ចាស់ឬអ្នកគ្រប់គ្រងទីតាំង៤លានរៀលក្នុងម្នាក់។ វាក៏តម្រូវឱ្យរាយការណ៍វត្តមានក្នុង២៤ម៉ោង និងពិនិត្យសិទ្ធិស្នាក់នៅ។","body":"សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានបណ្តេញសមត្ថកិច្ចដែលលាក់បាំងជនបរទេសចូលមកកម្ពុជាខុសច្បាប់ឱ្យស្នាក់នៅប្រមូលផ្ដុំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនចេញពីក្របខ័ណ្ឌនឹងអនុវត្តទោសព្រហ្មទណ្ឌ។ ចំណែក ម្ចាស់ទីតាំងក៏ត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ដែរ។\nតាមអនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី០៥ ខែមករា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ បានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចដែលមិនបានបំពេញតួនាទីរបស់ខ្លួនដោយស្មោះត្រង់ មានចេតនាលាក់បាំងជនបរទេសចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ឱ្យស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវទទួលរងទណ្ឌកម្មវិន័យបណ្ដេញចេញពីក្របខ័ណ្ឌការងារ ដោយមិនទាន់គិតដល់ទោស ព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។\nក្នុងអនុក្រឹត្យនោះ ក៏បានកំណត់ទៀតថា ចំពោះម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន ៤,០០០,០០០ (បួនលាន)រៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។\nម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ត្រូវរាយការណ៍អំពីវត្តមានស្នាក់នៅបណ្តោះអាសន្នរបស់ជនបរទេសក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ក្នុងរយៈពេល២៤ម៉ោងយ៉ាងយូរដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬមន្ត្រីនគរបាលមានសមត្ថកិច្ច។ មិនតែប៉ុណ្ណោះ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ មុននឹងអនុញ្ញាតឱ្យជនបរទេសស្នាក់នៅក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវឱ្យជនបរទេសផ្ដល់ឯកសារបញ្ជាក់អំពីសិទ្ធិស្នាក់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ មិនត្រូវអនុញ្ញាតឱ្យជនបរទេសដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំរបស់ខ្លួនឡើយ។ ការបង្កើតអនុក្រឹត្យនេះឡើង ដើម្បីធានាសន្ដិសុខ សុវត្ថិភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15575","languageVersionId":"12275","visibilityVersion":"2","versionToken":"a1.MoNQVrie87vQocrPZTY_NpmnK8UWwLz2Ez4hWZ2tQ4w"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-08T03:27:11Z"}