{"asset":"news","key":"4178","locale":"km","id":"news:4178:km","entityId":"news:4178","canonicalUrl":"https://www.kps-tv.com/km/news/detail/4178","state":"ready","title":"ចិនខ្ចីវត្ថុបុរាណខ្មែរចំនួន១៥០រូប ដាក់តាំងបង្ហាញនៅសារមន្ទីរ ៣ទីតាំង","summary":"កម្ពុជាផ្ដល់កម្ចីវត្ថុបុរាណសំរឹទ្ធ១៥០រូប ដាក់តាំងបង្ហាញនៅចិន៣ទីតាំង ដោយចាប់ផ្ដើមពីសារមន្ទីរខេត្តហ័រពៃនៅចុងឆ្នាំ២០២៦។ រដ្ឋមន្ត្រីវប្បធម៌គាំទ្រគម្រោង និងស្នើឱ្យថែរក្សាវត្ថុបុរាណឱ្យមានសុវត្ថិភាពខ្ពស់ក្នុងពេលខ្ចី។","body":"រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បះ បានផ្តល់កម្ចីវត្ថុបុរាណធ្វើពីសំរឹទ្ធចំនួន ១៥០រូប ទៅដាក់តាំងបង្ហាញនៅចិនចំនួន ៣ទីតាំង ដោយចាប់ផ្តើមចេញពីសារមន្ទីរខេត្តហ័រពៃ នាចុងឆ្នាំ២០២៦ខាងមុខនេះ។\nនាឱកាស លោកស្រីបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី៦ ខែមករា ទទួលជួបក្រុមការងារក្រុមហ៊ុន Angkor International Cultural Investment and Development (Cambodia) ដោយលោកស្រីបណ្ឌិតសភាចារ្យ បានបង្ហាញពីការគាំទ្រលើគម្រោងផ្តល់កម្ចីនេះ ដោយហេតុថា ការដាក់តាំងបង្ហាញនេះជាឱកាសក្នុងការផ្សព្វផ្សាយពីមរតកវប្បធម៌ខ្មែរដល់ប្រជាជនចិនដែលពុំទាន់មានពេលវេលាមកទស្សនាប្រទេសកម្ពុជា។\nទន្ទឹមគ្នានេះ លោកស្រីបណ្ឌិតសភាចារ្យ ក៏បានស្នើឲ្យភាគីក្រុមហ៊ុនផ្តល់កិច្ចសហប្រតិបត្តិការក្នុងការរៀបចំកម្មវិធីវប្បធម៌នានានៅក្នុងទីតាំងរបស់ក្រុមហ៊ុនក្នុងខេត្តសៀមរាប ហើយសុំឲ្យភាគីចិនជួយថែទាំវត្ថុបុរាណខ្មែរឲ្យមានសុវត្ថិភាពខ្ពស់នាកំឡុងពេលខ្ចី៕ដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15630","languageVersionId":"12408","visibilityVersion":"2","versionToken":"a1.BbALrOhSjnL53ygHSJNukoOVx0LdEfrGVwMIF8vJDM8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-08T07:54:06Z"}